ខ្មែរណូត

ស្វែងរក

  • កីឡា

    កំណត់ត្រាមិនចាញ់របស់ Bayern Munich ត្រូវបានរលាយនៅយប់មិញក្រោមថ្វីជើង Hertha Berlin

    BY Khmernote Media September 29, 2018
    កំណត់ត្រាមិនចាញ់របស់ Bayern Munich ត្រូវបានរលាយនៅយប់មិញក្រោមថ្វីជើង Hertha Berlin

    ក្រុមម្ចាស់ជើងឯក Bundesliga ក្លឹប Bayern Munich បានចាញ់ជាលើកដំបូងក្នុងរដូវកាលនេះក្រោមថ្វីជើងក្លឹប Hertha Berlin។ កីឡាករ Vedad Ibisevic និង Ondrej Duda ជាអ្នករកគ្រាប់បាល់ទាំងពីរគ្រាប់ឲ Berlin ដែលគ្រាប់ទីពីរគឺជាការស៊ុតបញ្ចូលទីពីចម្ងាយយ៉ាងល្អ។ ក្លឹប Bayern Munich បានធ្វើការស៊ុតជាច្រើនលើកប៉ុន្តែមិនចំគោលដៅនោះទេដោយបានស៊ុតសរុប ១៦ លើកចំគោលដៅតែ ៣លើកប៉ុណ្ណោះ។

    Arjen Robben ត្រូវបានជំនួសនៅនាទី 51 ហើយខ្សែបម្រើស្លាបរបស់ហូឡង់ហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងការសំរេចចិត្តនេះទេ។ ក្រុម Bayern នឹងជួបជាមួយ Ajax ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនិងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Borussia Monchengladbach នៅក្នុងលីគ Bundesliga នៅថ្ងៃសៅរ៍ក្រោយ។

    អត្ថបទ៖ ប៊ុនហួរ

    Share This Post: