អន្តរជាតិ

ប្រទេសម៉ាឡេស៊ីបានប្រកាសថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងក្លាយជាកាតព្វកិច្ចសម្រាប់បុគ្គលិករដ្ឋាភិបាលទាំងអស់

BY
autoadmin
October 1, 2021

ប្រទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងក្លាយជាកាតព្វកិច្ចសម្រាប់បុគ្គលិករដ្ឋាភិបាលសហព័ន្ធទាំងអស់ លើកលែងតែអ្នកដែលមានបញ្ហាសុខភាពមិនអាចទទួលយកវ៉ាក់សាំងប៉ុណ្ណោះ។ ការប្រកាសនេះកើតឡើងខណៈដែលប្រទេសនេះ ព្យាយាមបង្កើនអត្រាចាក់វ៉ាក់សាំងបង្ការ ក្នុងគោលបំណងចាក់ថ្នាំបង្ការដល់ប្រជាជន ៨០% នៅចុងឆ្នាំនេះ។

ជម្រាបដែរថា ម៉ាឡេស៊ីគឺជាប្រទេសដែលបានចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យពលរដ្ឋបានលឿនបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដោយមានប្រជាជនចំនួន ៦១% ក្នុងចំណោមប្រជាជន ៣២ លាននាក់ បានចាក់វ៉ាក់សាំងការពាររួចមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកដ្ឋានសេវាកម្មសាធារណៈបាននិយាយថា ការចាក់វ៉ាក់សាំងនឹងត្រូវបានដាក់ជាកាតព្វកិច្ចសម្រាប់បុគ្គលិកសហព័ន្ធ ដើម្បីបង្កើនទំនុកចិត្តសាធារណៈ និងធានាថាសេវាកម្មរបស់រដ្ឋាភិបាលអាចផ្តល់ជូនដោយរលូន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: