អន្តរជាតិ

ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះចម្បាំង ដែលខ្លួនទើបតែអភិវឌ្ឍនាពេលថ្មីៗនេះ

BY
autoadmin
October 1, 2021

សារព័ត៌មានកូរ៉េខាងជើងមួយបាននិយាយថា ប្រទេសរបស់ខ្លួនបានបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះចម្បាំងដែលទើបនឹងអភិវឌ្ឍថ្មីមួយ កាលលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។ កាសែត Rodong Sinmun របស់គណបក្សពលករដែលកំពុងកាន់អំណាចបាននិយាយថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ បានអនុវត្តការធ្វើតេស្តសាកល្បងនេះ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃប្រព័ន្ធណែនាំ និងបញ្ជាក់ពីចម្ងាយបាញ់របស់មីស៊ីល។

របាយការណ៍នេះក៏បាននិយាយដែរថា មន្រ្តីជាន់ខ្ពស់គណបក្សម្នាក់ឈ្មោះ Pak Jong Chon ដែលជាជំនួយការជិតស្និទ្ធរបស់មេដឹកនាំលោក គីម ជុងអ៊ុន ក៏បានស្ថិតនៅកន្លែងបាញ់សាកល្បងមីស៊ីលនោះផងដែរ។ ឥឡូវនេះក្រុមអ្នកសង្កេតការណ៍កំពុងតែគិតថា ទីក្រុងព្យុងយ៉ាងហាក់ដូចជាអនុវត្តការធ្វើតេស្តសាកល្បងនេះ ដើម្បីបង្ហាញពីជំហររបស់ខ្លួនក្នុងការឈានទៅមុខលើការអភិវឌ្ឍមីស៊ីល ទោះបីជាមានសម្ពាធបីបរទេសក៏ដោយ៕

អត្ថបទ៖ លីថា
ប្រភព៖ NHK

Share This Post: