កីឡា

លោក Jurgen Klopp សារភាពថា៖ Salah ពុំសូវសប្បាយចិត្តចំពោះទំរង់លេងរបស់គេនៅដើមរដូវកាលថ្មីនេះ

BY
Khmernote Media
October 1, 2018

លោក Jurgen Klopp និយាយថាខ្សែប្រយុទ្ធ Mohamed Salah ពុំសូវសប្បាយចិត្តចំពោះទំរង់លេងរបស់គេនៅក្នុងដើមរដូវកាលនេះ ជាពិសេសក្នុងជំនួបជាមួយនឹង Chelsea កាលពីសៅរ៍នេះដែលបញ្ចប់ទៅដោយលទ្ធផល 1-1។

គិតមកត្រឹមសប្ដាហ៍ទី 7 នេះខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះទើបតែមានគ្រាប់សុតបញ្ចូលទី 3 គ្រាប់តែប៉ុណ្ណោះ ផ្ទុយទៅវិញគឺខុសប្លែកពីការចាប់ផ្ដើមដំបូងរបស់ Salah កាលពីដើមរដូវកាលមុន។ នៅក្នុងជំនួបរវាងក្លឹបហង្សក្រហម Liverpool ជាមួយនឹងក្លឹបតោខៀវ Chelsea ខ្សែប្រយុទ្ធ Mohamed Salah បង្ហាញខ្លួនឲ្យក្លឹបហង្សក្រហម Liverpool បានតែរយៈពេល 66នាទីតែប៉ុណ្ណោះត្រូវបានលោក Jurgen Klopp ប្ដូរកីឡាករ Xherdan Shaqiri ចូលជំនួសវិញ។ លោក Jurgen Klopp បានសារភាពថា៖ Salah ពុំសូវសប្បាយចិត្តជាមួយនឹងទំរង់លេងរបស់គេនៅក្នុងដើមរដូវកាលនេះ ប៉ុន្ដែលោក Klopp ជឿជាក់ថាទំរង់លេងរបស់ Salah នឹងត្រលប់មកដូចដើមវិញក្នុងពេលឆាប់ៗនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: