នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសជប៉ុនគឺលោក Fumio Kishida នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃច័ន្ទនេះ
- BY
- autoadmin
- October 4, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសជប៉ុន គឺលោក Fumio Kishida (ហ្វ៊ូមីអូ គីស៊ីដា) នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃច័ន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ ហើយរដ្ឋាភិបាលថ្មីរបស់លោកនឹងមានសមាជិកភាគច្រើនជាសម្ព័ន្ធមិត្តរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ហើយនឹងធានាបានថា មូលដ្ឋានគំនិតអភិរក្សរបស់លោក Abe នឹងរក្សាឥទ្ធិពលក្នុងចំណោមគណៈរដ្ឋមន្ត្រីថ្មី។

លោក Fumio Kishida ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ជប៉ុនរូបនេះ ត្រូវបានគេបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) កាលពីសប្តាហ៍មុន ហើយដោយសារតែ LDP មានសំឡេងច្រើននៅក្នុងសភាស្រាប់នោះ វាធ្វើឱ្យលោកអាចឈ្នះគូប្រជែង ៣នាក់ ផ្សេងទៀត និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដូចការរំពឹងទុក។ ក្នុងនាមជាមុខមាត់ថ្មីរបស់ LDP បុរសវ័យ ៦៤ ឆ្នាំរូបនេះ ក៏ត្រូវប្រឈនឹងការបោះឆ្នោជាសកលម្ដងទៀត ដែលនឹងត្រូវប្រារព្វឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






