កីឡា

អតីតគ្រូបង្វឹករបស់ Man Utd លោក Tommy Docherty ចង់ឲ្យ Pogba ចាកចេញពីក្លឹបព្រោះ Pogba គ្មានអារម្មណ៍នៅ Manchester United ទៀតទេ

BY
Khmernote Media
October 1, 2018

អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Tommy Docherty និយាយថា៖ Paul Pogba មិនចង់បន្ដស្នាក់នៅជាមួយនឹងក្លឹបបិសាចក្រហម Manchester Untied បន្ដទៀតទេ។

ការសង្ស័យលើខ្សែបម្រើ Paul Pogba ដែលជាអ្នកជួយឲ្យបារាំងឈ្នះពានរង្វាន់ FIFA World Cup ថាចង់ចាកចេញពី Manchester United នេះកើតឡើងក្រោយពេល Pogba មានជម្លោះជាមួយនឹងលោក Jose Mourinho។ លោក Tommy Docherty ជឿជាក់ថា Pogba អាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងខែមករាខាងមុខនេះ។ កាលពីឆ្នាំ 2012 ក្នុងរជ្ជកាលលោក Sir Alex Ferguson ដឹកនាំក្លឹបបិសាចក្រហម Manchester United ពេលនោះ Sir Alex បានអនុញ្ញាតិឲ្យ Pogba ចាកចេញទៅកាន់ Juventus នៅក្នុងពេល Pogba បញ្ចប់កុងត្រាជាមួយនឹងក្លឹប។ ប៉ុន្ដែនៅក្នុងពេលលោក Jose Mourinho មកដឹកនាំក្លឹបបិសាចក្រហម Manchester United គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានទិញ Pogba ត្រលប់មកវិញក្នុងតម្លៃផ្ទេរថ្លៃកប់ពពក។

លោក Tommy Docherty បាននិយាយប្រាប់សារពត៌មាន The People ថា៖ ខ្ញុំនឹងឲ្យ Pogba ចាកចេញពីក្លឹប គាត់ពិតជាចង់ចាកចេញពីក្លឹបណាស់។ កីឡាករខ្លះមានថែទាំខ្ពស់ ប៉ុន្ដែគ្មានការអត់ធ្មត់តតែសោះ។ កីឡាករបែបនេះក្លឹប Manchester United មិនគួរចុះហត្ថលេខាទិញគាត់ពីដំបូងឡើយ។ 

បុត្រ

ប្រភព៖ Goal

Share This Post: