កីឡា

ក្រុមគោព្រៃកម្ពុជាបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង ២៤នាក់សម្រាប់ការប្រកួតមិត្តភាព

BY
Khmernote Media
October 2, 2018

ក្រុមជម្រើសជាតិកម្ពុជាបានប្រមូលផ្តុំកីឡាករឡើងវិញដើម្បីត្រៀមប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិទីម័រខាងកើតនៅថ្ងៃសុក្រ ទី ១២ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូរឡាំពិកវេលាម៉ោង ៦:៣០ល្ងាច។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុនលោក Honda កាលពីប្រកួតមុនបានទទួលបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិ Malaysia ក្នុងលទ្ធផល ៣-១។ កីឡាករចាន់វឌ្ឍនាកាក៏បានត្រលប់មកចូលរួមជាមួយក្រុមវិញបន្ទាប់ពីអវត្តមានកាលពីប្រកួតមុនដោយសាររបួស។ គួច ដានីក៏បានត្រលប់មកជួយក្រុមផងដែរខណៈដែលកីឡាករកូនខ្មែរកាត់បារាំងរូបនេះបានបាត់មុខមួយរយះពីក្រុមជម្រើសជាតិ។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ FFC

Share This Post: