អន្តរជាតិ

ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ចំពោះវ៉ាក់សាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech សម្រាប់កុមារអាយុក្រោម ១២ឆ្នាំ ជាលើកដំបូងបំផុតរបស់ខ្លួន

BY
autoadmin
October 13, 2021

ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ បានណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ​ COVID-19 របស់ក្រុមហ៊ុន Bharat Biotech គឺ Covaxin នៅក្នុងស្ថានភាពបន្ទាន់ សម្រាប់កុមារអាយុក្រោម ១២ឆ្នាំ ដែលធ្វើឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងមួយនេះក្លាយជាក្រុមហ៊ុនដំបូងនៅក្នុងប្រទេស ដែលទទួលបានការយល់ព្រមបែបនេះ បន្ទាប់ពីទិន្នន័យសាកល្បងក្នុងចំណោមក្រុមអាយុពី ២ ទៅ ១៨ឆ្នាំ របស់ខ្លួនត្រូវបានពិនិត្យរួចរាល់។

ការសម្រេចចិត្តនេះកើតឡើងនៅពេលដែលឥណ្ឌាផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួន ងាកមករកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 លើកុមារវិញ បន្ទាប់ពីបានចាក់វ៉ាក់សាំងជាង ៩៥០ លានដូស ដល់មនុស្សពេញវ័យក្នុងចំណោមប្រជាជនជិត ១.៤ ពាន់លាននាក់របស់ខ្លួន។ វ៉ាក់សាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech ដែលជាវ៉ាក់សាំងប្រើវីរុសកូរ៉ូណាអសកម្មជាមួយថ្នាំបង្កើនភាពស៊ាំ គឺស្ថិតក្នុងចំណោមវ៉ាក់សាំងបង្ការចំនួន ៣ ដែលកំពុងត្រូវបានប្រើប្រាស់នៅក្នុងការចាក់វ៉ាក់សាំងបង្ការសម្រាប់មនុស្សពេញវ័យនៅក្នុងប្រទេសឥណ្ឌា៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: