កីឡា

ភ្នាក់ងាររបស់ខ្សែបម្រើ Christian Eriksen សប្បាយចិត្តពេលឃើញកីឡាករ Eriksen កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹប Man Utd និង Real Madrid

BY
Khmernote Media
February 28, 2018

ភ្នាក់ងាររបស់ខ្សែបម្រើ Christian Eriksen និយាយថា៖ គាត់មានចិត្តរំភើបក្នុងការឃើញកីឡាករ Eriksen កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបបិសាចក្រហម Manchester United និងក្លឹបអធិរាជសរ Real Madrid។

ខ្សែបម្រើ Eriksen បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្នុងក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសុតបាន 9 គ្រាប់គ្រប់ការប្រកួតទាំងអស់របស់គេបានចូលលេង។

ពេលនេះក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងក្របខ័ណ្ឌ Premier League ហើយនឹងត្រូវប៉ះជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champion League ជើងទី 2។ ការប្រកួតពានរង្វាន់ UEFA Champion League ជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងជើងទី 1 ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានស្មើជាមួយនឹងម្ចាស់ផ្ទះ Juventus ដោយលទ្ធផល 2-2។

លោក Martin Schoots អ្នកតំណាងរបស់ Eriksen និយាយថាការទាក់ទងជាមួយក្លឹបយក្សរបស់អេស្ប៉ាញនិងលោក Jose Mourinho នេះក្រោយពេលខ្សែបម្រើសញ្ជាតិ Denmark រូបនេះបង្ហាញទំរង់លេងដ៏ល្អនៅក្នុងការប្រកួតផ្សេងៗ។ លោក Schoots បានប្រាប់អ្នកសារពត៌មានថា៖ គាត់មិនធ្វើអត្ថាធិប្បាយលើពាក្យចចាមអារាមច្រើនទេ ប៉ុន្ដែ Eriksen ត្រូវបានក្លឹបធំៗដូចជាក្លឹបបិសាចក្រហម Manchester United ក្លឹបអធិរាជសរ Real Madrid និងក្លឹបអ្នកមានបុណ្យ Barcelona កោតសរសើរ។ ខ្សែបម្រើ Christian Eriksen ត្រូវបានក្លឹបធំមួយចាប់អារម្មណ៍ចង់បានរូបគេតាំងពីអាយុ 14 ឆ្នាំមកម្លេះ។ ក្លឹបដំបូងដែលចាប់អារម្មណ៍រូបគេគឺក្លឹបតោខៀវ Chelsea ហើយធំៗបន្ទាប់មានដូចជា AC Milan និង Barcelona ជាដើម។ 

បុត្រ

ប្រភព៖ Goal

Share This Post: