ខ្មែរណូត

ស្វែងរក

  • កីឡា

    Real Madrid បង្វែលទិសដៅមករកខ្សែប្រយុទ្ធ Lewandowski វិញបន្ទាប់ពីការចចារជាមួយនឹងខ្សែប្រយុទ្ធ Harry Kane មិនមានលទ្ធផលល្អតតែសោះ

    BY Khmernote Media February 28, 2018
    Real Madrid បង្វែលទិសដៅមករកខ្សែប្រយុទ្ធ Lewandowski វិញបន្ទាប់ពីការចចារជាមួយនឹងខ្សែប្រយុទ្ធ Harry Kane មិនមានលទ្ធផលល្អតតែសោះ

    ក្លឹបអធិរាជសរ Real Madrid កំពុងពិចារណាក្នុងការបង្វែលទិសដៅមករកខ្សែប្រយុទ្ធ Robert Lewandowski វិញក្រោយពេលការចចារជាមួយនឹងខ្សែប្រយុទ្ធ Harry Kane ហាក់ដូចជាមិនទទួលបានលទ្ធផលល្អតតែសោះ។

    ក្លឹបអធិរាជសរ Real Madrid ដឹងថាក្លឹបមាន់ខ្នាយមាស Tottenham Hotspur អាចនឹងធ្វើការផ្លាស់ប្ដូរតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Harry Kane ដូច្នោះទើបក្លឹបអធិរាជសរ Real Madrid បង្វែលមកដាក់គោលដៅសំខាន់លើខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹបអធិរាជសរ Real Madrid វិញ។ ខ្សែប្រយុទ្ធ Robert Lewandowski ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករសំខាន់ដែលក្លឹបអធិរាជសរ Real Madrid ត្រៀមទិញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    លោក Pini Zahavi ដែលជាភ្នាក់ងារថ្មីរបស់ខ្សែប្រយុទ្ធ Robert Lewandowski រូបនេះកំពុងមានការទាក់ទងជាមួយនឹងក្លឹបអធិរាជសរ Real Madrid អំពីការផ្ទេរចេញពីក្លឹប Bayern Munich ក្នុងតម្លៃផ្ទេរដ៏នឹកស្មានពុំដល់។ ការផ្ទេររបស់ខ្សែប្រយុទ្ធ Robert Lewandowski រូបនេះអាចនឹងធ្វើឡើងមុនពេលខួបកំណើតអាយុ 30ឆ្នាំ របស់គេមកដល់នៅក្នុងខែសីហាខាងមុខនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay