មិនមែនចេះតែញ៉ាំផ្តេសផ្តាស់នោះទេ គប្បីត្រូវដឹងពីរយៈពេលនៃការកិនរំលាយអាហារនីមួយៗ
ចំណីអាហារផ្សេងគ្នា ដែលអ្នកញ៉ាំចូលទៅក្នុងពោះគឺមានរយៈពេលនៃការកិនរំលាយខុសៗគ្នា ដោយអាហារខ្លះត្រូវការពេលវេលាខ្លីក្នុងការកិនរំលាយ ខណៈអាហារខ្លះត្រូវការពេលរាប់ម៉ោងទើបអាចកិនរំលាយបាន។ ជាទូទៅអាហារ ដែលត្រូវការពេលកិនរំលាយខ្លីគឺល្អសម្រាប់សុខភាព ព្រោះប្រព័ន្ធរំលាយរបស់អ្នកត្រូវធ្វើការតិចតួច ហើយវាអាចបំឡែងជាតិស្ករក្នុងចំណីអាហារបានលឿន ដែលជាហេតុជួយអ្នកមិនឲ្យធាតុលើសទម្ងន់បាន។ តែអាហារប្រភេទនេះនឹងធ្វើឲ្យអ្នកឆាប់ឃ្លាន ហើយត្រូវចំណាយពេលញ៉ាំញឹកញាប់។
ផ្ទុយទៅវិញអាហារ ដែលត្រូវការពេលវេលាវែងក្នុងការកិនរំលាយមិនសូវល្អសម្រាប់សុខភាពទេ ព្រោះវាតម្រូវឲ្យប្រ័ពន្ធរំលាយអាហារធ្វើការងារច្រើន ហើយវាអាចបំឡែងជាតិស្ករក្នុងចំណីអាហារយឺត ដែលជាហេតុធ្វើឲ្យអ្នកធាត់លើសទម្ងន់ តែវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ ខាងក្រោមនេះជាប្រភេទអាហារ និងរយៈពេលនៃការកិនរំលាយរបស់វា ដែលលោកអ្នកអាចស្វែងយល់ និងជ្រើសរើសយកមកទទួលានតាមការគួរ៖
១. ទឹកអាចធ្លាក់ចូលទៅក្នុងពោះវៀនភ្លាមៗ

២. ទឹកផ្លែឈើ ឬបន្លែស្រស់ ១៥-២០ នាទី
៣. បន្លែស្រស់ ៣០-៤០ នាទី
៤. បន្លែឆ្លងកាត់ការចម្អិន ៤០ នាទី
៥. ត្រី ៤៥-៦០ នាទី
៦. សាឡាត់ជាមួយនឹងប្រេង ១ ម៉ោង
៧. ម្សៅកិនពីបន្លែផ្សេងៗ ១ ម៉ោងកន្លះ ទៅ ២ ម៉ោង
៨. គ្រាប់ធញ្ញជាតិ (អង្ករ ឬសណ្តែក) ២ ម៉ោង
៩. ផលិតផលធ្វើពីទឹកដោះសត្វ ២ ម៉ោង
១០. គ្រាប់ផ្លែឈើ ៣ ម៉ោង
១១. សាច់មាន់ ១ ម៉ោងកន្លះ ទៅ ២ ម៉ោង
១២. សាច់គោ ៣ ម៉ោង
១៣. សាច់ចៀម ៤ ម៉ោង
១៤. សាច់ជ្រូក ៥ ម៉ោង
អត្ថបទ៖ ភក្តី
ប្រភព៖ brightside












