កីឡា

ខ្សែប្រយុទ្ធ Harry Kane កំពុងសម្លឹងមើលក្នុងការសុតបញ្ចូលបំបែកកំណត់ត្រា Messi

BY
Khmernote Media
October 3, 2018

ខ្សែប្រយុទ្ធ Harry Kane ចង់បំបែកំណត់ត្រារបស់ Lionel Messi ក្លាយជាអ្នកសុតបញ្ចូលទីច្រើនជាងគេក្នុងលោក ខណៈដែលក្នុងរាត្រីនេះក្លឹប Tottenham Hotspur នឹងបើកកីឡាដ្ឋាន Wembley ដើម្បីចាំទទួលស្វារគមន៍ក្រុមភ្ញៀវ Barcelona។

មុនការប្រកួតរវាង Spur និង Barcelona មកដល់ ខ្សែប្រយុទ្ធ Harry Kane បាននិយាយថា៖ គាត់ (Messi) ពិតជាកីឡាករម្នាក់ដែលគ្រប់គ្នាចង់យកគំរូហើយក្លាយជាកីឡាករដែលមានស្ដង់ដាដូចគាត់ ជាពិសេស Messi គាត់គឺជាមនុស្សម្នាក់ដែលតែងតែលើកទឹកចិត្តខ្ញុំឲ្យខិតខំប្រឹងប្រែងកាន់តែប្រសើរជាងនេះ។ សង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងអាចសុតបញ្ចូលទីច្រើនដូចគាត់។ ខ្សែប្រយុទ្ធ Harry Kane បានលើកឡើងថា៖ ក្នុងនាមជាកីឡាករខ្ញុំតែងតែចង់លេងប្រឆាំងជាមួយនឹងកីឡាករល្អបំផុតក្នុងលោក ហើយក្នុងយប់នេះពួកយើងនឹងព្យាយាមតាមបិទ Messi ឲ្យអស់ពីលទ្ធភាព។

គិតមិនត្រឹមពេលនេះខ្សែប្រយុទ្ធ Harry Kane ដែលឈ្នះពានរង្វាន់ស្បែកជើងមាសនៅការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឯរុស្សីនោះ បានសុតបញ្ចូលទីឲ្យក្លឹប Tottenham Hotspur បានចំនួន 145 គ្រាប់ហើយ ខណៈដែល Kane ទើបតែមានអាយុ 25ឆ្នាំតែប៉ុណ្ណោះ។

បុត្រ

ប្រភព៖ BBC

Share This Post: