ក្លឹប Real Madrid មិនអាចរកគ្រាប់បាល់ក្នុង ៣ប្រកួតជាប់គ្នាជាកំណត់ត្រាអាក្រក់ចាប់តាំងពីឆ្នាំ ២០០៧
- October 3, 2018
ក្លឹប Real Madrid មិនអាចរកគ្រាប់បាល់ក្នុងបីប្រកួតជាប់ៗគ្នាសរុបទាំងអស់ ២៧០ នាទីជាលើកទី 1 ចាប់តាំងពីឆ្នាំ 2007 មកបន្ទាប់ពីបានស៊ុតប៉ះបង្គោលទី ២ដងនិងប៉ះរបារទីខាងលើ ១ដងក្នុងការប្រកួតជាមួយក្លឹប CSKA Moscow កាលពីយប់មិញ។


Real Madrid បានគ្រប់គ្រងបាល់ 73% ស៊ុតបាន 26 ជើងចំណែកឯក្រុម CSKA Moscow ស៊ុតបានត្រឹម 8 ជើង។ លោក Julen Lopetegui អ្នកចាត់ការទូទៅរបស់ក្រុម Real Madrid បាននិយាយថា: «ពិតណាស់ [ពួកគេ] លេងនៅក្នុងផ្ទះហើយគ្រាប់បាល់ស៊ុតបញ្ចូលទីដែលកីឡាករយើងបានបង្កកំហុសនៅដើមតង់ទី១បានជួយពួកគេមានទំនុកចិត្តក្នុងការលេង»។ យើងត្រូវបង្កើតឱកាសក្នុងការស៊ុតបាល់បញ្ចូលទីហើយខ្ញុំប្រាកដថាមិនយូរមិនឆាប់យើងនឹងចាប់ផ្តើមរកគ្រាប់បាល់បានវិញ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ UEFA
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






