លោក Jose Mourinho អាចនឹងត្រូវ Man Utd បណ្ដេញចេញនៅក្នុងសប្ដាហ៍ក្រោយនេះ
- October 4, 2018
យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ លោក Jose Mourinho អាចនឹងត្រូវក្លឹបបិសាចក្រហម Manchester United បណ្ដេញចេញពីដំណែងនៅក្នុងសប្ដាហ៍ក្រោយនេះ ប្រសិនបើគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះដឹកនាំក្លឹបបិសាចក្រហម Manchester United ចាញ់ក្រុម Newcastle នៅក្នុងថ្ងៃសៅរ៍នេះ។

តាមការរំពឹងទុកកៅអីរបស់លោក Jose Mourinho នៅឯទឹកដី Old Trafford ហាក់ដូចជាអង្គុយមិនបានយូរទៀត បន្ទាប់ពីលោក Jose Mourinho ដឹកនាំក្លឹបបិសាចក្រហម Manchester United ធ្លាក់ទំរង់លេងយ៉ាងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ។ នៅក្នុងថ្ងៃសៅរ៍នេះក្រុមសារិកាព្រៃ Newcastle United នឹងធ្វើដំណើរទៅលេងក្លឹបបិសាចក្រហម Manchester United នៅឯទឹកដី Old Trafford ខណៈដែល Newcastle កំពុងស្វែងរកជ័យជំនះលើកដំបូងរបស់ពួកគេនៅឯលីគកំពូល Premier League រដូវកាលថ្មីនេះ ស្របពេលដែលោក Jose Mourinho ក៏កំពុងស្វែងរកជ័យជំនះជូនក្លឹបដូចគ្នាដើម្បីរក្សាកៅអីគ្រូបង្វឹករបស់គេឲ្យនៅបានយូរបន្ដិច។
ពេលនេះលោក Jose Mourinho ត្រូវបានក្រុមប្រឹក្សាភិបាលរបស់ក្លឹបបិសាចក្រហម Manchester United បាត់បង់ទំនុកចិត្តលើរូបលោក ក្រោយពេលលោក Mourinho ដឹកនាំក្លឹបបិសាចក្រហម Manchester United ធ្លាក់ដុនដាបក្នុងមួយរយៈចុងក្រោយនេះ។ ហើយពេលនេះបិសាចក្រហម Manchester United ក៏កំពុងស្វែងរកគ្រូបង្វឹកថ្មីដើម្បីត្រៀមជំនួសដំណែងលោក Jose Mourinho ផងដែរ។

បុត្រ
ប្រភព៖ Goal
- Share This Post:






