កីឡា
Griezmann ស៊ុត២គ្រាប់យប់មិញបានក្លាយជាអ្នករកគ្រាប់បាល់ទី 8000 ក្នុងក្របខ័ណ្ឌ Champions League
BY Khmernote Media
October 4, 2018
កីឡាករ Antoine Griezmann បានបង្កើតប្រវត្តិសាស្រ្តមួយរបស់ក្របខ័ណ្ឌ Champions League កាលពីយប់មិញខណៈដែលគាត់បានស៊ុតបញ្ចូលទីគ្រាប់បាល់ទី 8,000 របស់ក្របខ័ណ្ឌ Champions League ក្នុងការប្រកួតរវាង Atletico Madrid និង Club Brugge។



នេះគឺជាគ្រាប់បាល់ទី 8000 នៅក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Champions League ខណៈពេលដែល Koke ជាអ្នករកគ្រាប់បាល់បានបន្តធ្វើឲ Atletico ទទួលជ័យជម្នះក្នុងលទ្ធផល 3-1 នៅ Wanda Metropolitano។ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Everton ជនជាតិនីហ្សេរីយ៉ា Daniel Amokachi គឺជាកីឡាករទី 1 ដែលរកគ្រាប់បាល់បានមុនគេក្នុងការប្រកួត Champions League ដោយបានស៊ុតបញ្ចូលទីឲក្លឹប Bruges ក្នុងការប្រកួតជាមួយនឹង CSKA Moscow នៅក្នុងខែវិច្ឆិកា កាលពីឆ្នាំ 1992។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Goal