ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទៅមើលពីរបៀបគ្រប់គ្រងសំរាមនៅសិង្ហបុរី ទើបដឹងថា មិនធម្មតាមែន (មានវីដេអូ)

    BY Khmernote Media October 17, 2018
    ទៅមើលពីរបៀបគ្រប់គ្រងសំរាមនៅសិង្ហបុរី ទើបដឹងថា មិនធម្មតាមែន (មានវីដេអូ)

    សិង្ហបុរី៖ ជាធម្មតាកន្លែងចាក់សំរាមគឺជាកន្លែងកខ្វក់ ដែលគ្មានអ្នកអាចទៅដើរកំសាន្តនៅទីនោះបានទេ។ យ៉ាងណាក្តី សម្រាប់នៅក្នុងប្រទេសសិង្ហបុរីឯណោះវិញត្រូវបានគេរកឃើញថា មានកន្លែងចាក់សំរាមល្អបំផុតរហូតគេអាចទៅថតរូប និងដើរកំសាន្តនៅតំបន់នោះបានទៀតផង។ បើតាមម្ចាស់គណនី Facebook មានឈ្មោះថា Nas Daily ដែលគាត់បានចុះកន្លែងចាក់ សំរាមនៅក្នុងប្រទេសសិង្ហបុរីនោះ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានយករឿងទាំងនោះទៅចែកចាយក្នុងបណ្តាញសង្គមទៀតផង។

    នៅក្នុងប្រទេសសិង្ហបុរីកាកសំណល់ទាំងអស់ត្រូវបានគេកែច្នៃក្នុងរោងចក្រ និងកិនឲ្យក្លាយទៅជាផះរួចជាស្រេចមុននឹងយកទៅចាក់ចោល។ ហើយកន្លែងចាក់កាកសំណល់ដែលគេកិនរួចនោះទៀតសោធ គឺត្រូវបានគេចៃ្នឡើងដោយរៀបចំជីកស្រះទឹកដ៏ធំមួយស្ថិតនៅលើផ្ទៃដី ៣,៥ ហិចតា ហើយនៅតំបន់ចាក់សំរាមនោះ គ្មានក្លិនស្អុយ មានរុក្ខជាតិ និងសត្វរស់បានជាធម្មតា ហើយវាត្រូវបានគេរៀបចំយ៉ាងស្អាតរហូតគេអាចទៅថតរូប និងដើរកំសាន្តនៅទីនោះបានទៀតផង។​ លោកអ្នកអាចទស្សនាទិដ្ឋភាពកន្លែងចាក់សំរាមនៅក្នុងប្រទេសសិង្ហបុរី តាមរយៈវីដេអូដូចខាងក្រោម៖

    https://www.facebook.com/nasdaily/videos/709817092719467/

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay