តោខៀវ Chelsea ស៊ុត ២៧ជើងប៉ុន្តែសម្រេចបានតែ១គ្រាប់ប៉ុណ្ណោះ
- October 5, 2018
តោខៀវ Chelsea បានយកឈ្នះក្លឹប Vidi មកពីប្រទេសហុងគ្រីក្នុងលទ្ធផល ១-0 ក្នុងការប្រកួតក្របខណ្ឌ Uefa Europa League ក្នុងការប្រកួតទី២នៃពូល L កាលពីយប់មិញ។ ស្តិតិក្នុងការប្រកួតយប់មិញគឺក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងបាល់បាន ៧៦% និងបានស៊ុតចំនួន ២៧ជើងនិងទទួលបានបាល់ទាត់ចេញពីជ្រុងចំនួន ១៨ដង (Corner kick) ប៉ុន្តែបានសម្រេចទីបានតែ ១គ្រាប់តែប៉ុណ្ណោះដោយរកគ្រាប់បាល់បានដោយកីឡាករ Morata នាទីទី ៧០។
លោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវ Chelsea បាននិយាយថាលោកចង់ឃើញកីឡាករ Alvaro Morata រកគ្រាប់បាល់ឲបានច្រើន។ វាសំខាន់ណាស់សម្រាប់គាត់ដើម្បីរកគ្រាប់បាល់គាត់លេងបានល្អណាស់ខ្ញុំគិតថាគេអាចចាប់ផ្តើមទំរង់ដ៏ល្អរបស់គេមកវិញ។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






