វីរៈបុរសដៃទ័ព្ធ Diego Moradona ប្រកាសខ្លួនចូលនយោបាយធ្វើជាប្រធានាធីបតីនៅឆ្នាំក្រោយ
- October 5, 2018
លោក Diego Maradona ដែលជាវីរៈបុរសដៃទ័ព្វជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពល FIFA World Cup ឆ្នាំ 1986 បានប្រកាសខ្លួនចូលធ្វើនយោបាយនិងដាក់ឈ្មោះរបស់គេចូលធ្វើជាបេក្ខភាពប្រធានាធីបតីស្ដីទីអាហ្សង់ទីននៅក្នុងឆ្នាំក្រោយ។

លោក Maradona ដែលជាវីរៈបុរសរបស់អាហ្សង់ទីននិងក្លឹប Napoli ក្នុងទសវត្ស 80 នោះបានប្រកាសជំហររបស់លោកគាំទ្រលោកស្រី Kirchner ក្លាយជាប្រធានាធីបតីស្រ្ដីនៅក្នុងឆ្នាំ 2019 ខាងមុខ ហើយលោក Maradona នឹងដាក់ឈ្មោះលោកចូលក្នុងសំបុត្របោះឆ្នោតដើម្បីក្លាយជាប្រធានាធីបតីស្ដីទីនៅក្នុងអាណតិ្តក្រោយនេះ។
លោក Maradona បាននិយាយនៅក្នុងបទសំភាសន៍ជាមួយនឹងសារពត៌មាន Clearin ក្នុងប្រធានបទរិះគន់រដ្ឋាភិបាលបច្ចុប្បន្នដែលកំពុងដឹកនាំដោយអតីតប្រធានក្លឹប Boca Juniors លោក Mauricio Macri ហើយលោក Maradona បានបង្ហើបថាលោក Fidel Castro បានជំរុញឲ្យរូបលោកចូលធ្វើនយោបាយ។ លោក Maradona បាននិយាយថា៖ ខ្ញុំនឹងដាក់ឈ្មោះខ្ញុំជាមួយនឹងលោកស្រី Kirchner ធ្វើជាបេក្ខភាពប្រធានាធីបតីនៅឆ្នាំក្រោយ។ ខ្ញុំឃើញការឈឺចាប់របស់ប្រជាជនអាហ្សង់ទីន រដ្ឋាភិបាលបច្ចុប្បន្នបានលួចនិងកេងចំណេញលើប្រជាជន ហើយរដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយលោក Mauricio Macri បានដាក់បក្សពួកនិងមិត្តភកិ្តរបស់គេឲ្យមានអំណាច។

បុត្រ
ប្រភព៖ 90min
- Share This Post:






