អាថ៌កំបាំងជួយអ្នកឆាប់គេងលក់ក្នុងរយៈពេលត្រឹមតែ ២ នាទី ដែលកងទ័ពអាមេរិកធ្លាប់ប្រើ
មានវិធីជាច្រើន ដែលអ្នកអាចប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាគេងមិនលក់បាន ហើយវិធីទាំងនោះមានប្រសិទ្ធភាពផ្សេងៗគ្នាទៅតាមប្រភេទមនុស្សផងដែរ។ ថ្ងៃនេះយើងខ្ញុំសូមធ្វើការណែនាំពីវិធីជួយឲ្យអ្នកឆាប់គេងលក់ថ្មីមួយទៀត ដែលវិធីនេះត្រូវបានកងទ័ពអាមេរិកធ្លាប់យកទៅប្រើប្រាស់កាលពីជំនាន់សង្គ្រាមលោកផងដែរ។ ដើម្បីអនុវត្តវិធីនេះលោកអ្នកអាចធ្វើដូចខាងក្រោម៖
១. ពេលអ្នកចូលគេងភ្លាម អ្នកត្រូវសម្រួលសាច់ដុំ (ធ្វើឲ្យសាច់ដុំបានសម្រាក) នៅលើផ្ទៃមុខ អណ្តាត ថ្គាម និងសាច់ដុំនៅជុំវិញភ្នែក។
២. អ្នកត្រូវទម្លាក់ស្មាទាំងពីរឲ្យអស់ ដើម្បីឲ្យផ្នែកខាងដើមដៃ និងចុងដៃបានសម្រាកផងដែរ។
៣. បន្ទាប់មកទៀតអ្នកត្រូវព្យាយាមដកដង្ហើមឲ្យបានវែងៗ សម្រួលសាច់ដុំទ្រូង បន្ទាប់មកទៀតសម្រួលសាច់ដុំជើង ដោយចាប់ផ្តើមពីភ្លៅរហូតដល់ចុងជើង។
៤. នៅពេលនេះរាងកាយរបស់អ្នកបានសម្រាកហើយ ដូចនេះអ្នកត្រូវធ្វើឲ្យអារម្មណ៍របស់អ្នកសម្រាកម្តង ដោយឈប់គិតរឿងអ្វីទាំងអស់ (ព្យាយាមឈប់គិតបញ្ហាផ្សេងៗម្តងហើយម្តងទៀត) តែត្រូវគិតថា អ្នកកំពុងតែបានសម្រាកនៅលើកប៉ាល់ ឬនៅលើបឹងដ៏ស្ងប់ស្ងាត់មួយដោយគ្មានអ្នកណាមករំខាននោះទេ។
អ្នកអាចសាកល្បងធ្វើតាមការណែនាំខាងលើឲ្យបាន ៦ សប្តាហ៍ នោះវានឹងក្លាយទៅជាទម្លាប់ និងអាចជួយឲ្យអ្នកគេងលក់ក្នុងរយៈពេលត្រឹមតែ ២ នាទីប៉ុណ្ណោះ៕
អត្ថបទ៖ភក្តី
ប្រភព៖asiantown