ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសហប្រជាជាតិ៖ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នឹងមានបញ្ហាទឹកជំនន់ច្រើននៅឆ្នាំ ២០៤០

    BY Khmernote Media October 15, 2018
    អង្គការសហប្រជាជាតិ៖ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នឹងមានបញ្ហាទឹកជំនន់ច្រើននៅឆ្នាំ ២០៤០

    ខណៈដែលអាកាសធាតុនៅលើពិភពលោកប្រែប្រួលអត់ឈប់ឈរយ៉ាងឆាប់រហ័សនោះ វាបាន​បង្កឲ្យមានគ្រោះថ្នាក់ធម្មជាតិជាច្រើន ចំពោះប្រទេសមួយចំនួននៅលើពិភពលោក។ បើយោងតាមក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិបានធ្វើការព្យាករណ៍ថា នៅក្នុងរយៈពេល២២ឆ្នាំ ខាងមុខទៀតអាកាសធាតុ និងប្រែប្រួលខ្លាំង ហើយវាបានបង្កឲ្យមានផលប៉ះដល់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំង។ ខាងក្រោមនេះជាខ្លឹមសារនៃព្យាករណ៍បញ្ហាអាកាធាតុនៅក្នុឆ្នាំ ២០៤០៖

    + អាកាសធាតុអាចនឹងកើនកំដៅឡើង ១,៥ អង្សាសេបន្ថែមទៀត ដែលបង្កើតឲ្យមានគ្រោះរាំងស្ងួត និងគ្រោះធម្មជាតិជាច្រើន។

    + ប្រសិនបើកំដៅកើនឡើង ១,៥ អង្សាសេនោះ ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេហ៍ ដូចជាឥណ្ឌូនេស៊ី ហ្វីលីពិន វៀតណាម និងប្រទេសមួយចំនួនទៀតដូចជា ជប៉ុន ចិន អេហ្ស៊ីប និងអាមេរិក នឹងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ។

    + ប្រទេសនៅតំបន់ត្រូពិច (រួមទាំងម៉ាឡេស៊ី) នឹងត្រូវធ្វើការជម្លៀសប្រជាជននៅកាន់កន្លែងមានសុវត្ថិភាព។

    + ការខូចខាតធនធានធម្មជាតិជាច្រើន រួមជាមួយនឹងគ្រោះធម្មជាតិដូចចំណុចខាងលើ អាចធ្វើឲ្យកំដៅលើផែនដីកើនឡើងដល់ ២ សង្សាសេ។

    + ការផ្គត់ផ្គង់ថាមពលអគ្គិសនីអាចនឹងធ្លាក់ចុះ។

    + ពិភពលោកទាំងមួលនឹងខាត់បង់ប្រាក់ប្រមាណជា ៥៤ ពាន់លានដុល្លារ ហើយវាក៏ធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay