អាហារ ១០ ប្រភេទ ដែលអ្នកមិនគួរលាងសម្អាតមុនពេលចម្អិនឡើយ
ជាធម្មតាលោកអ្នកតែងលាងសម្អាតអាហារមួយចំនួនមុននឹងយកវាទៅចម្អិន តែយ៉ាងណាក្តីមានជំនាញអាមេរិកបានណែនាំថា អាហារមួយចំនួនដែលលោកអ្នកបានទិញមកពីហ៊ាងទំនើបៗ (ជាពិសេសនៅអាមេរិក) លោកអ្នកមិនចាំបាច់លាងសម្អាតវានោះទេ ព្រោះនាំតែខាតពេល និងបង្កឲ្យមានបញ្ហាមួយចំនួនទៅវិញ។ អាហារទាំងនោះរួមមាន៖
១.ផ្សិត៖ការលាងសម្អាតផ្សិតជាមួយនឹងទឹកយូរពេក អាចធ្វើឲ្យរសជាតិរបស់វាថយចុះ។
២.សាឡាត់ខៀវ៖គេបានសម្អាតវារួចរាល់ហើយមុននឹងដាក់លក់ ផ្ទុយទៅវិញបើលោកអ្នកយកវាទៅដាក់លាងក្នុងឡាបូលាងចាននៅឯផ្ទះនោះ ហើយឡាបូនោះមានបាក់តេរីវានឹងអាចចម្លងទៅសាឡាត់បានយ៉ាងងាយ។
៣.ស៊ុត៖លោកអ្នកមិនចាំបាច់ខាតពេលលាងសម្អាតស៊ុតទៀតទេ។
៤.សាច់មាន់៖ ការលាងសម្អាតសាច់មាន់ច្រើនដងពេកនឹងបង្កើនឲ្យមានជាតិពុលកាន់តែច្រើនដែរ។
៥.ត្រីសមុទ្រ៖ ត្រីសមុទ្រងាយនឹងចម្លងបាត់តេរីពីឡាបូសម្រាប់លាងសម្អាតនៅតាមផ្ទះណាស់ ដូចនេះលោកអ្នកមិនបាច់លាងវាម្តងទៀតទេ។
៦.សាច់ក្រហម៖ ការលាងសម្អាតសាច់ក្រហមច្រើនដងអាចធ្វើឲ្យគុណភាពរបស់វាថយចុះ។
៧.មាន់បារាំង៖ លោកអ្នកអាចយកមាន់នេះទៅដាក់ក្នុងម៉ាស៊ីនចំអិនភ្លាមៗ បន្ទាប់ពីទិញវាមកពីផ្សារ។

៨. Quinoa កញ្ចប់៖រស់ជាតិរបស់វានឹងថយចុះ បើលោកអ្នកលាងសម្អាតវា។
៩.Pasta៖ លាងវាច្រើនដងពេកជីវជាតិរបស់វានឹងថយចុះ។
១០.អង្ករ៖ មិនចាំបាច់លាងអង្ករមុននឹងចំអិនទេ ព្រោះគុណភាពវានឹងថយចុះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ thisisinsider








