ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រីៗចូលចិត្តទៅឲ្យគេកក់សក់សូមប្រយ័ត្ន! ប្រយ័ត្នកើតរោគមួយនេះដោយមិនដឹងខ្លួន

    BY Khmernote Media October 13, 2018
    ស្រីៗចូលចិត្តទៅឲ្យគេកក់សក់សូមប្រយ័ត្ន! ប្រយ័ត្នកើតរោគមួយនេះដោយមិនដឹងខ្លួន

    ស្រីៗ មួយចំនួនធំភាគច្រើនចូលចិត្តទៅហាងឲ្យគេកក់សក់ឲ្យជាប្រចាំ ដោយសារតែភាពខ្ជិលច្រអូសនឹងការកក់ដោយខ្លួនឯង ជាពិសេសអ្នកដែលមានសក់វែង និងក្រាស់តែម្ដង។ យ៉ាងណាមិញ ការទៅកក់សក់នៅសាឡន មិនមែនសុទ្ធតែល្អឡើយ។ ជាក់ស្ដែង ការកក់សក់នៅសាឡនគឺតម្រូវឲ្យយើងជាសាម៉ីខ្លួនផ្ដេកផ្ងារខ្លួន ដែលជាហេតុអាចបណ្ដាលឲ្យទឹកចូលត្រចៀក ហើយអាចបណ្ដាលឲ្យឈានទៅដល់ការកើតរោគផ្សិតក្នុងត្រចៀកទៀតផង តួយ៉ាងដូចករណីមួយដែលបានចែករំលែកនៅលើហ្វេសប៊ុក។

    យោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា​ Bo NiTa បានបង្ហោះសារចែករំលែក រៀបរាប់ថា៖ «លទ្ធផល​ទៅ​កក់សក់​កន្លែង​គេ​ គេ​អោយ​ផ្អៀង​ឆ្វេង​ៗ​ ស្ដាំ​ៗ​ ឥឡូវ​មាន​កសិដ្ឋាន​ដាំ​ផ្សិត​ក្នុង​ត្រចៀក​ ដេក​មិន​បាន​ វេទនា​ជាង​ស្អី​ទៀត​ Doctor said​ ឈប់​បាន​ឈប់​ទៅ​ ឈប់​ខ្ជិល​កក់​សក់​ខ្លួនឯង​ទៅមាន​គេ​សួរ​ច្រើន​ពេក​សុំ​បន្ថែម​បន្តិច​ កក់​កន្លែង​គេ​ក៏​ដោយ​ កក់​ខ្លួន​ឯង​ក៏​ដោយ​ សំខាន់​កុំ​អោយ​ទឹក​ចូល​ត្រចៀក»។ អាស្រ័យលើសារខាងលើ អាចចាត់ទុកជាមេរៀន និងបទពិសោធន៍ ឲ្យបងប្អូនស្រីៗ ទាំងអស់ចងចាំទុក និងបង្កើនភាពប្រយ័ត្នប្រយែងឲ្យកាន់តែខ្លាំង៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay