ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្លន់ជនជាតិចិនដល់ក្នុងហាង ប្រមូលអស់លុយជាង៣ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល

    BY Khmernote Media October 16, 2018
    ប្លន់ជនជាតិចិនដល់ក្នុងហាង ប្រមូលអស់លុយជាង៣ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយចោរមួយក្រុមមានគ្នា២នាក់ប្រដាប់ដោយកាំបិត បានសម្រុកចូលភ្ជង់ប្លន់ ហាងលក់​ភេសជ្ជៈ​មួយកន្លែង ផ្ទះលេខ២០Eo យីហោ​ “ឈិន​ ស៊ិន​”​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​៦៣ (វិថីត្រសក់ផ្អែម) ទល់មុខផ្សារទំនើប​សូរិយា ​ស្ថិតក្នុងសង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ ហើយប្រមូលយកប្រាក់ប្រមាណ៣ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល។

    ជនជាតិរងគ្រោះ ជាជនជាតិចិន​​មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយនាំជនជាតិចិនរងគ្រោះមកធ្វើការសាកសួរនៅប៉ុស្តិ៍​នគរបាល​ផ្សារថ្មីទី១៕

    អត្ថបទ៖ ដេត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay