ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តើអ្នកដឹងទេថា ប្រហោងនៅលើត្រចៀកបែបនេះមានអត្ថន័យដូចម្តេច?

    BY Khmernote Media October 19, 2018
    តើអ្នកដឹងទេថា ប្រហោងនៅលើត្រចៀកបែបនេះមានអត្ថន័យដូចម្តេច?

    បើយើងពិនិត្យមើលត្រចៀករបស់មនុស្សមួយចំនួនឲ្យបានច្បាស់លាស់នោះ លោកអ្នកនឹងបានឃើញថា លើត្រចៀករបស់អ្នកខ្លះមានប្រហោងតូចមួយ ដែលពេលខ្លះប្រហោងនោះមានលក្ខណៈជ្រៅ និងពេលខ្លះគ្រាន់តែជាស្នាមបន្តិចតែប៉ុណ្ណោះ។ តើលោកអ្នកដឹងទេថា ប្រហោងទាំងនោះជាអ្វី? និងមានអត្ថន័យដូចម្តេច?

    តាមការសិក្សាបានបញ្ជាក់ថា ប្រហោងលើត្រចៀកនេះត្រូវបានគេធ្វើការកត់សម្គាល់តាំងពីឆ្នាំ ១៨៦៤ មកម្លះ។ ជាទូទៅប្រហោងនេះកើតឡើងដោយកត្តាដំណរពូជ ហើយបើអ្នកណាម្នាក់កើតមកមានប្រយោងនេះគឺទាល់តែពួកគេមានអាយុ ៦ សប្តាហ៍ទើបអាចមើលឃើញប្រហោងនេះ។ ប្រហោងនេះភាគច្រើនគឺកើតនៅលើត្រចៀកខាងស្តាំ។ តាមការស្ទង់មតិបានរកឃើញថា អ្នកដែលមានប្រហោងមួយនេះនៅលើត្រចៀកគឺជាមនុស្សដែលចូលចិត្តធ្វើការផ្សងព្រេង និងការដើរកំសាន្តខ្លាំង។ ការសិក្សាបាននោះរកឃើញថាទៀតថា​ ប្រជាជននៅតំបន់អ៊ឺរ៉ុប ០,៩ %, តៃវ៉ាន់ ២,៥ % និងអាហ្វ្រិក ១០% គឺមានប្រហោងនេះនៅលើត្រចៀក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ playground

    Share This Post:
    MPO4D jitutoto mpo4d Mpoplay