ខ្មែរណូត

ស្វែងរក

  • កីឡា

    Barcelona ចូលខ្លួនប្រជែងគ្នាដណ្ដើមខ្សែការពារ Toby Alderweireld ជាមួយនឹងក្លឹបបិសាចក្រហម Manchester United

    BY Khmernote Media October 16, 2018
    Barcelona ចូលខ្លួនប្រជែងគ្នាដណ្ដើមខ្សែការពារ Toby Alderweireld ជាមួយនឹងក្លឹបបិសាចក្រហម Manchester United

    ក្លឹបអ្នកមានបុណ្យ Barcelona នឹងចូលខ្លួនប្រកួតប្រជែងដណ្ដើមខ្សែការពារ Toby Alderweireld ជាមួយនឹងក្លឹបបិសាចក្រហម Mancheter United ដើម្បីទិញខ្សែការពារសញ្ជាតិប៊ែលហ្ស៊ិករូបនេះពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    ម្ចាស់ជើងឯកពានរង្វាន់ Laliga រដូវកាលមុននេះសង្ឃឹមថាពួកគេនឹងមានឱកាសនាំយកខ្សែការពារ Matthijs de Ligt ពីក្លឹប Ajax មកដើម្បីបំពេញចន្លោះខ្សែការពារដែលកំពុងខ្វះខាត ប៉ុន្ដែពេលនេះក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានវិលត្រលប់ងាកមករកខ្សែការពារ Toby Alderweireld វិញបន្ទាប់ពី Ajax ទាមទារតម្លៃខ្លួន de Ligt ខ្ពស់ពេកដែលជាហេតុធ្វើឲ្យ Barcelona គិតថាតម្លៃខ្លួននេះគឺទៅរួចនោះទេ។

    ក្នុងការចង់បានរបស់ Barcelona រួមជាមួយនឹងក្លឹបបិសាចក្រហម Manchester United ដែរនោះ ក្លឹប Tottenham Hotspur គ្រោងនឹងបន្ថែមកុងត្រាមួយឆ្នាំជាមួយនឹងខ្សែការពារ Alderweireld ខណៈដែលខ្សែការពាររូបនេះនឹងបញ្ចប់កុងត្រាជាមួយនឹង Spur នៅរដូវក្ដៅនេះ។ ការគ្រោងបន្ដកុងត្រា 1 ឆ្នាំជាមួយនឹង Alderweireld នេះគឺដើម្បីឲ្យក្លឹបអាចលក់រូបគេដោយមានតម្លៃសមរម្យជាជាងឲ្យ Alderweireld ចាកចេញពីក្លឹបដោយឥតគិតថ្លៃ។ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គ្រោងនឹងលក់ Alderweireld នៅក្នុងតម្លៃផ្ទេរ 25លានផោន នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: