ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសម៉ាឡេស៊ីធ្វើការដេញថ្លៃគ្រឿងអលង្ការម៉ាកល្បីៗ ដែលរឹបអូសបានពីការទិញ-លក់ខុសច្បាប់ក្នុងតម្លៃថោកបំផុត

    BY Khmernote Media October 17, 2018
    ប៉ូលិសម៉ាឡេស៊ីធ្វើការដេញថ្លៃគ្រឿងអលង្ការម៉ាកល្បីៗ ដែលរឹបអូសបានពីការទិញ-លក់ខុសច្បាប់ក្នុងតម្លៃថោកបំផុត

    ម៉ាឡេស៊ី៖ រដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ាឡេស៊ីបានធ្វើកំណែទម្រង់គ្រប់វិស័យចាប់តាំងពីកាន់ដំណែងមក ជាពិសេសនោះគឺការប្រឆាំងនឹងអំពើពុករលួយតែម្តង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប៉ូលិសម៉ាឡេស៊ីបានសម្រេចធ្វើការដេញថ្លៃជាសាធារណៈនូវគ្រឿងអលង្ការ និងនាឡិការម៉ាកល្បីៗជាច្រើន ដែលខាងប៉ូលិសរឹបអូសបានពីការជួញដូរខុសច្បាប់ ដូចជាការដោះដូរជាមួយនឹងគ្រឿងញៀនជាដើមក្នុងតម្លៃថោកបំផុត។ ដើម្បីដំណើរការយន្តការខាងលើនេះ គេបានបង្កើតស្ថាប័នស៊ើបអង្កេត និងដេញថ្លៃឯករាជ្យមួយ ដែលសាធារណៈជនអាចជឿទុកចិត្តបាន។

    សម្រាប់ការដេញថ្លៃលើកដំបូងនេះ នឹងមានគ្រឿងអលង្ការ និងនាឡិការម៉ាកល្បីៗប្រមាណជា ១៣៩ ប្រភេទផ្សេងគ្នា ដែលក្នុងនោះមានរបស់ខ្លះមានតម្លៃដើមរហូតដល់ ១៥០០ ដុល្លារ ហើយក្នុងការដេញថ្លៃនេះរបស់ខ្លះនៅសល់តម្លៃត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះ។ គោលបំណងនៃការអនុវត្តយន្តការខាងលើនេះ គឺដើម្បីបង្ហាញតម្លាភាពរបស់រដ្ឋាភិបាល និងដើម្បីផ្តល់ភាពយុត្តិធម៌ទៅកាន់សង្គមវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay