ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកណាជួបចឹងខ្លះ? មិនមែនតែយើងម្នាក់ទេ ព្រឹកនេះវេបសាយដ៏ធំ Youtube គាំងមិនដំណើរការទូទាំងពិភពលោកតែម្ដង

    BY Khmernote Media October 17, 2018
    អ្នកណាជួបចឹងខ្លះ? មិនមែនតែយើងម្នាក់ទេ ព្រឹកនេះវេបសាយដ៏ធំ Youtube គាំងមិនដំណើរការទូទាំងពិភពលោកតែម្ដង

    នាព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ នេះ មហាជនទូទាំងពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលវេបសាយដ៏ល្បីល្បាញមួយ Youtube បានគាំងដំណើរការ មិនអាចចូលទស្សនាវីដេអូបាន។ រហូតមកដល់ពេលនេះ Youtube មិនទាន់បានត្រលប់មកប្រក្រតីនៅឡើយទេ ដែលនេះជាលើកទី ១ ហើយដែលវេបសាយដ៏ធំមួយនេះ មានបញ្ហាក្នុងរយៈពេលយូរបែបនេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Youtube មិនបានប្រកាសជាផ្លូវការថា ការ Error នេះ បណ្ដាលពីមូលហេតុណាមួយឡើយ ប៉ុន្តែយោងតាមសារតាមរយៈបណ្ដាញ Twitter ររបស់ Youtube បានធ្វើការសុំអភ័យទោស និងកំពុងខ្នះខ្នែងដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ ព័ត៌មានបន្ថែម ខ្មែរណូតនឹងជម្រាបជូនតាមក្រោយ៕

    ប្រភព៖ Heavyteach 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay