ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីចេញច្បាប់ថ្មី ដំឡើងអាយុប្រជាពលរដ្ឋដល់២១ឆ្នាំ ទើបអាចមានសិទ្ធទិញគ្រឿងស្រវឹងផឹកបាន

    BY Khmernote Media October 18, 2018
    ម៉ាឡេស៊ីចេញច្បាប់ថ្មី ដំឡើងអាយុប្រជាពលរដ្ឋដល់២១ឆ្នាំ ទើបអាចមានសិទ្ធទិញគ្រឿងស្រវឹងផឹកបាន

    ម៉ាឡេស៊ី៖ ការទទួលទានគ្រឿងច្រើនហួសប្រមាណគឺជាបញ្ហាមួយសម្រាប់អ្នកទទួលទានខ្លួនឯងផង និងសម្រាប់សង្គមទាំងមូលផង។ សម្រាប់អ្នកទទួលទានអាចប្រឈមនឹងបញ្ហាសុខភាពខ្ពស់ ខាតបង់ថវិកា និងប្រសិនពួកគេធ្វើការបើកបរក្នុងសភាពស្រវឹងទៀត នោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវយ៉ាងធ្ងន់ធ្ងរទៀតផង។ ដើម្បីកាត់បន្ថយ និងទប់ស្កាត់បញ្ហានេះរដ្ឋាភិបាល ម៉ាឡេស៊ីបានសម្រេចរឹតបន្តឹងច្បាប់គ្រប់គ្រងលើការទទួលទានគ្រឿងស្រវឹងនេះ ដោយកំណត់ឲ្យប្រជាពលរដ្ឋទាល់តែមានអាយុ២១ឆ្នាំ ទើបអាចមានសិទ្ធទៅទិញគ្រឿងស្រវឹងមកទទួលបាន។ បើយោងតាមទៅតាមច្បាប់ចាស់បានកំណត់ថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំ​គឺអាចទិញគ្រឿងស្រវឹងបានហើយ។

    ដូចនេះមានន័យថា រដ្ឋាភិបាលបានសម្រេចដំឡើងអាយុប្រជាពល ដែលមានសិទ្ធទិញគ្រឿងស្រវឹងបន្ថែម៣ឆ្នាំទៀត ដើម្បីកាត់បន្ថយចំនួនប្រជាពលរដ្ឋ ដែលអាចទទួលទានគ្រឿងស្រវឹង និងធានាថាទាល់តែពួកគេមានអាយុច្រើនទើបអាចទទួលទានគ្រឿងស្រវឹងបាន។ ច្បាប់នេះនឹងត្រូវបានគេអនុវត្តគ្រប់ទីកន្លែងលក់គ្រឿងស្រវឹង និងភោជនីយដ្ឋាន ហើយអ្នកដែលប្រព្រឹត្តផ្ទុយនឹងច្បាប់នេះនឹងប្រឈមនឹងការពិន័យជាប្រាក់ចំនួន RM ១០,០០០​ (២៤០០ ដុល្លារ)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay