កីឡា

Griezmann ស៊ុតពីរគ្រាប់វាយបកយកឈ្នះអាល្លឺម៉ង់បន្តកំណត់ត្រាមិនទាន់ចាញ់ក្នុង ១៤ប្រកួត

BY
Khmernote Media
October 17, 2018

កីឡាករ Antoine Griezmann បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ជួយឲបារាំងវាយបកយកជ័យជម្នះលើក្រុមជើងឯក World Cup 2014 ក្នុងទល្ធផល ២-១ ក្នុងក្របខ័ណ្ឌ Uefa Nations League កាលពីយប់មិញ។ ក្រុមជម្រើសជាតិអាល្លឺម៉ង់បាននាំមុខនៅដើមតង់ទី១ដោយស៊ុតបញ្ចូលទីដោយកីឡាករ Toni Kroos ដោយបាល់ប៉េណាល់ទីក្រោយពីកីឡាករ Pressel Kimpembe បានធ្វើឲមានកំហុសនៅក្នុងតំបន់គ្រោះថ្នាក់។  ក្រុមរបស់លោក Didier Deschamps ឈរលើកំពូលតារាងនៃក្រុម A1 ដែលមាន 7 ពិន្ទុនៃការប្រកួត 3 លើករបស់ពួកគេក្នុងក្របខ័ណ្ឌ Uefa Nations League ។ បច្ចុប្បន្នពួកគេមិនទាន់ចាញ់នោះទេក្នុង 14 ប្រកួតរួមទាំងការប្រកួតនៅ World Cup 2018 នៅប្រទេសរុស្ស៊ី។

អត្ថបទ៖ ប៊ុនហួរ

Share This Post: