ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាសូរហួស! ក្មេងស្រីកំសត់ម្នាក់កំពុងអង្គុយរៀននៅក្នុងផ្ទះសុខៗ ស្រាប់តែត្រូវបំណែកយន្តហោះ ដែលជួបគ្រោះថ្នាក់ ធ្លាក់ចំ បណ្តាលឲ្យស្លាប់បាត់បង់ជិវិត

    BY Khmernote Media October 17, 2018
    អាសូរហួស! ក្មេងស្រីកំសត់ម្នាក់កំពុងអង្គុយរៀននៅក្នុងផ្ទះសុខៗ ស្រាប់តែត្រូវបំណែកយន្តហោះ ដែលជួបគ្រោះថ្នាក់ ធ្លាក់ចំ បណ្តាលឲ្យស្លាប់បាត់បង់ជិវិត

    មីយ៉ាន់ម៉ា៖ កាលពីម្សិលមិញនេះ នៅប្រទេសមីយ៉ាន់ម៉ា មានហេតុការណ៍គ្រោះថ្នាក់ ដោយសារយន្តហោះចម្បាំង២កន្លែងផ្សេងគ្នា បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីទី១ គឺយន្តហោះប្រភេទ F-17 បានហោះទៅបុកអគារទូរគមនាគមន៍នៅជិតមូលដ្ឋានទ័ពអាកាស ដោយសារតែអាកាសធាតុចុះអ័ព្ទយ៉ាងខ្លាំង ធ្វើឲ្យពីឡុតមើលអ្វីមិនឃើញ។ គ្រោះថ្នាក់នោះបានបណ្តាលឲ្យពីឡុតម្នាក់ស្លាប់បាត់បង់ជីវិត ហើយអ្វីកាន់តែរន្ធត់ទៀតនោះ គឺក្មេងស្រីអាយុ១០ឆ្នាំម្នាក់កំពុងតែអង្គុយរៀននៅក្នុងផ្ទះសុខៗសោះ ស្រាប់តែត្រូវបំណែកយន្តហោះ ដែលបានបុកអគាទូរគមនាគមន៍នោះចំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

    ករណីមួយទៀតនោះគឺ បានកើតឡើងពីកន្លែងគ្រោះថ្នាក់ទីមួយប្រមាណ១៦គីឡូម៉ែត្រប៉ុណ្ណោះ ដោយមានយន្តហោះមួយគ្រឿងទៀតបានហោះបាត់បង់ម្ចាស់កាល ហើយពីឡុតនោះបានរំដោះខ្លួនចេញពីយន្តហោះទាន់ពេល ប៉ុន្តែអកុសលបានស្លាប់បាត់បង់ជីវិត ដោយសារតែដួលបោកនឹងដីខ្លាំងពេក។ ពីឡុតទាំង២នាក់ ដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ Hein Thu Aung និង Phyo Maung Maung ហើយអ្នកទាំង២មានអាយុប្រមាណ៣០ឆ្នាំប្លាយ៕

    អត្ថបទ៖ ឌី
    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay