ខ្មែរណូត

ស្វែងរក

  • កីឡា

    Man Utd ចង់បន្ដកុងត្រាជាមួយនឹង Martial ខណៈដែលលោក Mourinho បែរជាចង់លក់ Martial ទៅវិញ

    BY Khmernote Media October 17, 2018
    Man Utd ចង់បន្ដកុងត្រាជាមួយនឹង Martial ខណៈដែលលោក Mourinho បែរជាចង់លក់ Martial ទៅវិញ

    ក្លឹបបិសាចក្រហម Manchester United ស្ថិតក្រោមចំណាប់អារម្មណ៍ថាខ្សែបម្រើ Anthony Martial នឹងចុះហត្ថលេខាបន្ដកុងត្រាថ្មីរយៈពេល 5 ឆ្នាំជាមួយនឹងក្លឹបបិសាចក្រហម Manchester United នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Metro។

    លោក Jose Mourinho ដែលមានបំណងចង់លក់ខ្សែបម្រើ Anthony Martial នៅក្នុងខែមករាខាងមុខនេះ ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះក្លឹបបិសាចក្រហម Manchester United បានចចារជាមួយនឹងខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ហើយជឿជាក់ថា Martial នឹងបន្ដស្នាក់នៅជាមួយនឹងក្លឹបបិសាចក្រហម Manchester United។ កិច្ចព្រមព្រៀងរបស់ Martial នេះនឹងធ្វើឡើងម្ដងបន្ដិចៗដើម្បីចង់បង្ហាញថាក្លឹបបិសាចក្រហម Manchester United នៅតែមានជំនឿលើលោក Jose Mourinho ប៉ុន្ដែក្លឹបនៅតែមានក្ដីបារម្ភថាលោក Jose Mourinho នៅតែមានបំណងចង់កីឡាករចេញខ្លះនៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

    បុត្រ

    ប្រភព៖ Goal

     

    Share This Post: