ខ្មែរណូត

ស្វែងរក

  • កីឡា

    Real Madrid កំពុងស្វែងរកក្លឹបនៅចិនដើម្បីឲ្យ Benzema ទៅលេង

    BY Khmernote Media October 17, 2018
    Real Madrid កំពុងស្វែងរកក្លឹបនៅចិនដើម្បីឲ្យ Benzema ទៅលេង

    ក្លឹបអធិរាជសរ Real Madrid កំពុងស្វែងរកក្លឹបមួយនៅប្រទេសចិនឲ្យខ្សែប្រយុទ្ធ Karim Benzema ដើម្បីផ្ដល់ឱកាសឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹបនៅក្នុងខែមករាខាងមុខនេះ ជាពិសេសដើម្បីជាថ្នូរមួយស្វែងរកកញ្ចប់ទឹកប្រាក់ដ៏ធំមួយពីក្លឹបអ្នកមានចិន។

    ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានខកខានមិនបានចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីឆ្នាំនេះដោយសារតែរឿងក្ដីគំរាមគំហែងផ្លូវភេទរបស់ Benzema នៅមិនទាន់បញ្ចប់។ ប៉ុន្ដែខ្សែប្រយុទ្ធរូបនេះបានចាប់ផ្ដើមរដូវកាលថ្មីជាមួយនឹងក្លឹបអធិរាជសរ Real Madrid ជាមួយនឹងទំរង់លេងប្រសើរជាងរដូវកាលមុនៗ។ ដោយក្នុងរដូវកាលនេះ Benzema បានសុតបញ្ចូលទីឲ្យក្លឹបអធិរាជសរ Real Madrid ដល់ទៅ 5 គ្រាប់ឯណោះគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលថ្មីនេះ។

    កាលពីពេលថ្មីៗនេះយោងតាមការលើកឡើងរបស់លោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid បានឲ្យដឹងថា៖ ក្លឹបកំពុងសម្លឹងស្វែងរកក្លឹបនៅក្នុងប្រទេសចិនដើម្បីផ្ដល់ឱកាសឲ្យ Benzema ចាកចេញពីក្លឹបទៅបន្ដអាជីពរបស់គេនៅឯប្រទេសចិននៅក្នុងខែមករាខាងមុខនេះ ដោយ Real Madrid ទាមទារតម្លៃខ្លួនខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះពីក្លឹបអ្នកមានចិនក្នុងតម្លៃផ្ទេរ 50លានអឺរ៉ូ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: