អាយុខ្លីមែន ទើបតែ១៨ឆ្នាំសោះត្រូវស្លាប់បាត់បង់ជីវិត ដោយសារតែទម្លាប់ញ៉ាំមីកញ្ចប់
យុវជនវ័យ ១៨ ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ដោយតែជំងឺមហារីកក្រពះ បន្ទាប់ពីគាត់មានទម្លាប់ញ៉ាំមីកញ្ចប់រាល់យប់អស់រយៈពេលជាច្រើនឆ្នាំ។ ជនរងគ្រោះជាជនជាតិចិនតៃវ៉ាន់ ហើយគាត់មានទម្លាប់ញ៉ាំមីកញ្ចប់រាល់យប់តាំងពីគាត់រៀននៅថ្នាក់អនុវិទ្យាល័យម្លះ លុះដល់គាត់មានអាយុ ១៨ ឆ្នាំ និងបានចូលរៀនថ្នាក់មហាវិទ្យាល័យ ស្រាប់តែគាត់មានអាការៈឈឺពោះខ្លាំងទ្រាំមិនបាន និងត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រោយវេជ្ជបណ្ឌិតពិនិត្យបានរកឃើញថា យុវជនរូបនេះមានជំងឺមហារីកក្រពះដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលបាន ហើយក្រោយមកគាត់ក៏បានស្លាប់បាត់បង់ជីវិត។
វេជ្ជបណ្ឌិតពិនិត្យជំនាញផ្នែកជំងឺមហារីកក្រពះបានឲ្យដឹងថា ការញ៉ាំអាហារកញ្ចប់ សាច់ក្រក សាច់ងៀត និងមីកញ្ចប់ជាប្រចាំ គឺជាមូលហេតុចម្បងដែលជំរុញឲ្យមានជំងឺមហារីកក្រពះ។ ខាងក្រោមនេះជារោគសញ្ញាដែលបញ្ជាក់ថាលោកអ្នកកំពុងមានជំងឺមហារីកក្រពះ ហើយបើលោកអ្នកជួបប្រទះបញ្ហាទាំងនេះ សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់៖
-អត់ឃ្លានអាហារ
-ស្រកទម្ងន់
-ឈឺពោះជាញឹកញាប់
-ឈឺពោះផ្នែកខាងលើក្រោយញ៉ាំអាហារ
-ចុកចុងដង្ហើម
-ក្អួតញឹកញាប់
-មានឈាមពេលបត់ជើងធំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz