អត់លេងសើចទេ! ម៉ាឡេស៊ីនឹងផាកពិន័យអ្នកធ្វើឲ្យខូចផ្លូវសាធារណៈ ឲ្យធ្ងន់.កតែម្តង
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានសម្រេចធ្វើកំណែទម្រង់និងរឹតបណ្តឹងច្បាប់ថ្មីៗជាច្រើន ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គម។ តួយ៉ាង កាលពីពេលថ្មីៗនេះម៉ាឡេស៊ីបានសម្រេចអនុវត្តច្បាប់ថ្មី ដែលមានការរឹតបណ្តឹងលើអ្នក ដែលធ្វើឲ្យខូចខាតផ្លូវសាធារណៈធ្ងន់ធ្ងរជាងមុន ដោយដំឡើងការចំនួនប្រាក់ត្រូវធ្វើការផាកពិន័យច្រើនជាងមុខរាប់ដងឯណោះ។ ច្បាប់ចាស់ដែលបង្កើតឡើងកាលពីឆ្នាំ ១៩៧៤ នោះ មានការផាកពិន័យតិចតួចតែប៉ុណ្ណោះ ដោយឡែកច្បាប់ថ្មីនេះនឹងធ្វើការផាកពិន័យសម្រាប់អ្នកធ្វើឲ្យខូចផ្លូវសាធារណៈចាប់ពី ២៤០ រហូតដល់ ២៤០០ ដុល្លារអាមេរិក ទៅតាមទំហំតូចឬធំ។
ការសម្រេចធ្វើការរឹតបណ្តឹងនេះ ត្រូវបានធ្វើឡើងក្រោយអាជ្ញារបានមើលឃើញថា មានយានយន្តមួយចំនួនផ្ទុកទំនិញលើសការកំណត់ ឬបើកបរមិនប្រុងប្រយ័ត្ន ដែលធ្វើឲ្យខូចខាតដល់ផ្លូវសាធារណៈជាខ្លាំង។ គេរំពឹងថា ច្បាប់ថ្មីនេះនឹងជួយកាត់បន្ថយការខូចខាតផ្លូវបានមួយកម្រិតទៀតដែរវាក៏ជាផ្នែកមួយនៃការរក្សាសណ្ដាប់ធ្លាប់សង្គមផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz


