ខ្មែរណូត

ស្វែងរក

  • កីឡា

    Messi ចង់បាន Pogba មកកាន់ Barcelona

    BY Khmernote Media October 18, 2018
    Messi ចង់បាន Pogba មកកាន់ Barcelona

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានឲ្យដឹងថា៖ នៅក្នុងបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់របស់ក្លឹបអ្នកមានបុណ្យ Barcelona ដែលមានវត្តមានកីឡាករជាច្រើននៅក្នុងនោះ ខ្សែប្រយុទ្ធ Messi បាននិយាយប្រាប់ទៅកាន់ពួកគេថា៖ Barcelona គួរតែយក Pogba មកកាន់ទីនេះ។ ខ្សែប្រយុទ្ធ Lionel Messi បានពិភាភ្សាជាមួយនឹងមិត្តរួមក្រុមរបស់គេនៅក្នុងបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់ថារូបគេចង់បាន Pogba មកចូលរួមជាមួយនឹង Barcelona នៅក្នុងរដូវកាលក្រោយនេះ។

    ក្នុងមួយរយៈចុងក្រោយនេះសង្កេតឃើញថាខ្សែបម្រើ Paul Pogba កំពុងមានជម្លោះប៉ះទង្គិចជាមួយនឹងលោក Jose Mourinho ហើយពេលនេះ Pogba កំពុងស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបបិសាចក្រហម Manchester United ផងដែរ។ ដោយសារតែការចាកចេញពីក្លឹបបិសាចក្រហម Manchester United របស់ Pogba នេះហើយបានជំរុញឲ្យ Messi ចង់បាន Pogba មកចូលរួមជាមួយនឹង Barcelona នៅក្នុងរដូវកាលក្រោយ។ មិនត្រឹមតែ Messi តែម្នាក់ទេដែលចង់បាន Pogba មានកីឡាករជាច្រើនទៀតដូចជា Gerard Pique និង Samuel Umtiti រួមទាំងគ្រូបង្វឹកលោក Ernesto Valverde ក៏ចង់បាន Pogba មកកាន់ទឹកដីអេស្ប៉ាញនេះដូចគ្នា។

    បុត្រ

    ប្រភព៖ Goal

    Share This Post: