ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបង្កើតទីអវកាសសិប្បនិម្មិត ដើម្បីឲ្យប្រជាជនខ្លួនស្គាល់រសជាតិជីវិតនៅលើភពព្រះអង្គារ (មានវីដេអូ)

    BY Khmernote Media October 20, 2018
    ចិនបង្កើតទីអវកាសសិប្បនិម្មិត ដើម្បីឲ្យប្រជាជនខ្លួនស្គាល់រសជាតិជីវិតនៅលើភពព្រះអង្គារ (មានវីដេអូ)

    ចិន៖  ចិនបានបង្កើតទីអវកាសសិប្បនិម្មិតមួយ ដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្លួនទៅទស្សនា និងទទួលបានបទពិសោធន៍ជីវិតដូចជាជីវិតពិតនៅលើភពព្រះអង្គារអីចឹង។ ទីអវកាសសិប្បនិម្មិតនេះត្រូវបានបង្កើតឡើងនៅលើវាលខ្សាច់ Gobi Desert ដែលមានចម្ងាយប្រមាណជា ៤០ គីឡូម៉ែត្រពីក្រុង Jincheng ភាគខាងត្បូងខេត្ត​ Shanxi ប្រទេសចិន និងចំណាយថវិកាសរុបចំនួន ៦១ លានដុល្លារអាមេរិក។

    គោលបំណងនៃការបង្កើតកន្លែងនេះត្រូវបានអាជ្ញាធរចិនអះអាងថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រមកធ្វើការស្រាវជ្រាវ និងដើម្បីទុកជាកន្លែងថតខ្សែភាពយន្ត និងឲ្យប្រជាពលរដ្ឋខ្លួនទទួលបានបទពិសោធន៍ជីវិតនៅលើភពព្រះអង្គារដោយមិនចាំបាច់ធ្វើដំណើរទៅទីអវកាសមែនទែន។ លោកអ្នកអាចទស្សនាទិដ្ឋភាពទីអវកាសសិប្បនិម្មិតដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay