កីឡា

Henry និយាយពីមនុស្សពីរនាក់ដែលជំរុញឲ្យរូបលោកមានថ្ងៃនេះ

BY
Khmernote Media
October 19, 2018

គ្រូបង្វឹកថ្មីរបស់ក្លឹប AS Monaco លោក Thierry Henry បានបង្ហើបថា៖ កត្តាដែលជំរុញធ្វើឲ្យរូបលោកក្លាយជាគ្រូបង្វឹកនេះ គឺដោយសារតែមានការបំផុសគំនិតពីមនុស្សពីរនាក់ដែលជានិមិត្តរូបដ៏អស្ចារ្យរបស់គាត់។

អតីតខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal និងក្លឹបអ្នកមានបុណ្យ Barcelona រូបនេះត្រូវបានក្លឹប AS Monaco តែងតាំងជាគ្រូបង្វឹកកាលពីពេលថ្មីៗនេះ ដែលក្ដីសុបន្ដិក្នុងការក្លាយជាគ្រូបង្វឹករបស់គេបានក្លាយជាការពិតហើយ។ នៅក្នុងការតែងតាំងជាគ្រូបង្វឹកនេះលោក Thierry Henry បាននិយាយកោតសរសើរពីមនុស្សពីរនាក់ដែលបានជំរុញឲ្យរូបលោកមានថ្ងៃនេះ ហើយអ្នកទាំងពីរនោះគឺលោក Arsene Wenger និងលោក Pep Guardiola។

មុនពេលក្លាយជាគ្រូបង្គោលរបស់ក្លឹប AS Monaco នេះ កាលពីមុនលោក Thierry Henry ក៏ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកផងដែរ។ ក្នុងកំឡុងពេលលោក Thierry Henry ធ្វើជាជំនួយការគ្រូបង្វឹករបស់ប៊ែលហ្ស៊ិកនេះ គ្រូបង្វឹកថ្មីរបស់ក្លឹប AS Monaco នេះក៏បានរួមចំណែកជួយឲ្យប៊ែលហ្ស៊ិកទទួលបានចំណាត់ថ្នាក់លេខ 3 ផងដរក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្សីដែលទើបតែបញ្ចប់កាលពីខែកក្កដាកន្លងទៅនេះ។

នៅក្នុងបទសំភាសន៍ក្នុងពេលឡើងកាន់ដំណែងជាគ្រូបង្វឹករបស់ក្លឹប AS Monaco លោក Thierry Henry បាននិយាយថា៖ ​ខ្ញុំបានរៀនសូត្រពីអ្នកដែលខ្ញុំធ្លាប់ធ្វើការជាមួយ។ ខ្ញុំបានរៀនធ្វើការពីមនុស្សមួយចំនួន ហើយលួចគំនិតពីពួកគេខ្លះរួចហើយបញ្ចូលគ្នាដើម្បីបង្កើតជារបស់យើងមួយ។ Arsene Wenger និង Pep គឺជាអ្នកដែលផ្ដល់ឥទ្ធពលឲ្យខ្ញុំមានថ្ងៃនេះ។ 

បុត្រ

ប្រភព៖ 90min

Share This Post: