មាន់ខ្នាយមាស Tottehham Hotspur ចង់យក Malcom មកទឹកដីអង់គ្លេសដើម្បីផ្ដល់ឱកាសឲ្យបង្ហាញសមត្ថភាពលើទីលានសារជាថ្មី
- October 20, 2018
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិចារណាលើការផ្ទេរខ្សែបម្រើប្រយុទ្ធ Malcom នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះ ទោះបីជាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះទើបតែផ្ទេរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona កាលពីដើមរដូវកាលនេះក៏ដោយ។
ចាប់តាំងពី Malcom ផ្ទេរពីក្លឹប Bordeaux មកកាន់ក្លឹបអ្នកមានបុណ្យ Barcelona ក្នុងតម្លៃផ្ទេរ 50លានអឺរ៉ូ រួចមក គិតមកត្រឹមចុងក្រោយតុលានេះក្រោមការដឹកនាំរបស់លោក Ernesto Valverde ខ្សែបម្រើប្រយុទ្ធ Malcom ទើបតែបង្ហាញខ្លួនឲ្យក្លឹបអ្នកមានបុណ្យ Barcelona បានចំនួនតែ 2 ប្រកួតតែប៉ុណ្ណោះ ពោលគឺភាគច្រើន Malcom មិនដែលជាប់ឈ្មោះក្នុងកីឡាករជម្រើសដំបូងនិងឈ្មោះកីឡាករបម្រុងនោះទេ។ ខុសប្លែកពីកាល Malcom លេងនៅ Bordeaux ដោយកាលនោះ Malcom បានបង្ហាញឲ្យក្លឹបកលីគកំពូលបារាំងនេះស្ទើរតែរាល់ប្រកួត។
យោងតាមការចុះផ្សាយរបស់សារពត៌មាន Sport៖ ពេលនេះក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងសម្លឹងមើលក្នុងការផ្លាស់ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះមកកាន់ទឹកដីអង់គ្លេសនៅក្នុងខែមករាខាងមុខនេះដើម្បីឲ្យ Malcom មានឱកាសចូលបង្ហាញសមត្ថភាពសារជាថ្មីម្ដងទៀត។ Spur គ្រោងនឹងដាក់សំណើរសុំទិញ Malcom ពីក្លឹប Barcelona ក្នុងតម្លៃ 50លានអឺរ៉ូ ដូចតម្លៃដែល Barcelona ទិញ Malcom ពីក្លឹប Bordeaux កាលពិដើមរដូវកាលនេះ។

បុត្រ
ប្រភព៖ 90min
- Share This Post:






