ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានធ្វើដំណើរមកដល់ទីក្រុងបាងកកដោយសុវត្ថិភាព

    BY Khmernote Media October 22, 2018
    ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានធ្វើដំណើរមកដល់ទីក្រុងបាងកកដោយសុវត្ថិភាព

    ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលចេញដំណើរពីព្រះរាជណាចក្រកម្ពុជាកម្ពុជាឆ្ពោះមកកាន់ព្រះរាជណាចក្រថៃក្នុងគោលបំណងបោះជំរុំហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់ AFF Futsal Championship 2018 នោះបានធ្វើដំណើរមកដល់ទីក្រុងបាងកកដោយសុវត្ថិភាពហើយ ក្រោយចំណាយពេលធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង។

    នេះគឺជាលើកទី 1 របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលចេញដំណើរពីមាតុភូមិរបស់ខ្លួនមកហ្វឹកហាត់នៅក្រៅប្រទេស ក្រោយពេលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានខកខានការប្រកួតពានរង្វាន់ថ្នាក់អន្ដរជាតិអស់រយៈពេលជាច្រើនឆ្នាំ។ ខាងក្រោមនេះគឺជាទិដ្ឋភាពធ្វើដំណើរមកកាន់ព្រះរាជាណាចក្រថៃរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលដឹកនាំដោយសហព័ន្ធកីឡាហ្វូតសាលកម្ពុជា។

    បុត្រ

    Share This Post: