កីឡា

ខ្សែការពារ Marquinhos ជូនពរឲ្យ Barcelona និង Real Madrid ជួបតែសំណាងល្អក្នុងការនាំយក Neymar ត្រលប់មកកាន់ទឹកដីអេស្ប៉ាញវិញ

BY
Khmernote Media
October 22, 2018

ក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹបអធិរាជសរ Real Madrid ត្រូវបានខ្សែការពារ Marquinhos ដែលជាមិត្តរួមក្រុមរបស់ Neymar ជូនពរឲ្យសំណាងល្អក្នុងការតាមប្រមាញ់ Neymar ពិក្លឹបអ្នកមានបារាំង PSG។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Goal បានឲ្យដឹងថា៖ មានសារពត៌មានជាច្រើនបានចុះផ្សាយថាក្លឹបយក្សរបស់អេស្ប៉ាញទាំងពីរកំពុងមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Neymar ត្រលប់មកកាន់ទឹកដីអេស្ប៉ាញវិញ ប៉ុន្ដែពត៌មានទាំងអស់នោះត្រូវបាន Neymar ច្រានចោល ហើយចាត់ទុកពត៌មានដែលបានចេញផ្សាយនោះគឺជាពត៌មានក្លែងក្លាយ។

កាលពីរាត្រីថ្ងៃសៅរ៍នេះខ្សែប្រយុទ្ធ Neymar បានអវត្តមានជាមួយនឹងក្លឹប PSG នៅក្នុងការប្រកួតលីគកំពូលរបស់បារាំង ដោយ Neymar ប្រាប់ថារូបនេះសុំពេលសម្រាក ប៉ុន្ដែក្នុងកំឡុងពេលសម្រាករបស់ Neymar នោះគេសង្កេតឃើញ Neymar មកកាន់ទីក្រុង Barcelona របស់ប្រទេសអេស្ប៉ាញ។ ពេលនេះ Neymar កំពុងស្ថិតនៅក្នុងការសង្ស័យថាអាចនឹងត្រលប់មកកាន់ Barcelona វិញក្រោយពេលលោក Ernesto Valverde លើកឡើងថាវាគឺជារឿងដែលអាចទៅរួចសម្រាប់ Neymar ក្នុងការត្រលប់មកកាន់ Barcelona វិញ។

យោងតាមសម្ដីរបស់ខ្សែការពារសញ្ជាតិបារាំង Marquinhos ដែលជាមិត្តរួមក្រុមរបស់ Neymar នោះបាននិយាយថា៖ ខ្ញុំសង្ឃឹមថា Real Madrid និង Barcelona នឹងជួបតែសំណាងល្អក្នុងការនាំយក Neymar ត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ។ អ្នកគ្រប់គ្នាដឹងថាប្រធានក្លឹបរបស់យើងគឺជាមនុស្សយ៉ាងមិចចំពោះការស្រឡាញ់របស់គាត់ និងការទទួលបានការស្រឡាញ់វិញពីអ្នកគាំទ្រនិងកីឡាករ។ ដូច្នោះខ្ញុំមិនបានឃើញពីហេតុផលអ្វីមួយដែល Neymar គួរតែចាកចេញពី PSG ឡើយ ជាពិសេសពេលនេះគាត់បានច្រានចោលពត៌មានជាច្រើនដែលកំពុងតែកើតមានលើបណ្ដាញសង្គមរួចហើយ។

បុត្រ

ប្រភព៖ Goal

Share This Post: