ជប៉ុនកំពុងជួបប្រទះបញ្ហាសំរាម ក្រោយពេលចិនឈប់ទទួលទិញសំរាមយកមកកែច្នៃឡើងវិញ
ជប៉ុន៖ ប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងតែជួបប្រទះនូវបញ្ហារួមគ្នាគឺបញ្ហាមានសំរាមច្រើននៅក្នុងប្រទេសរបស់ពួកគេ ដែលបញ្ហានេះបានកើតឡើងក្រោយប្រទេសមហាយក្សចិត្តផ្អាកទិញសំរាមពីប្រទេសទាំងនោះមកកែឆ្នៃសម្រាប់ប្រើប្រាស់ឡើងវិញ។ កាលពីពេលថ្មីនេះៗប្រទេសជប៉ុនក៏បានប្រកាសដែរថា ខ្លួនក៏កំពុងតែជនលិចដោយគំនរសំរាមជាច្រើន ក្រោយការផ្អាកទទួលទិញសំរាមពីសំណាក់ប្រទេសចិននេះ។
សូមបញ្ជាក់ដែរថា កន្លងមកចិនធ្លាប់ទទួលទិញសំរាមដូចជា ដបប្លាស្ទិច កំប៉ុង ក្រដាសធម្មតា ក្រដាសការសែត និងបំពងជ័រ ដែលអាចកែឆ្នៃបាន ដើម្បីយកមកធ្វើការកែច្នៃប្រើប្រាស់ម្តងទៀត។ ប្រទេសប្រមាណជា ១០២ នៅលើពិភពលោក សុទ្ធតែធ្លាប់នាំសំរាមយកទៅលក់ក្នុងប្រទេសចិន។ សម្រាប់ប្រទេសជប៉ុនវិញដែលជាមធ្យមបង្កើតសំរាមដែលអាចកែច្នៃបាន ១,៥ លានតោនក្នុងមួយឆ្នាំនោះ ក៏បាននាំយកទៅលក់នៅចិនពាក់កណ្តាលដែរ។ យ៉ាងណាក្តី ប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានផ្អាកឈប់ទទួលទិញសំរាមប្រភេទនេះ ដើម្បីលើកទឹកចិត្តឲ្យបណ្តាប្រទេសជាច្រើនកាន់បន្ថយការបង្កើតសំរាមប្លាស្ទិច។ សម្រាប់ប្រទេសជប៉ុនវិញ បានកំពុងតែលើកទឹកចិត្តឲ្យមានការកែច្នៃសំរាមក្នុងស្រុកឲ្យបានច្រើនជាងមុន និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ rt