ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ីចោទអាមេរិកថា មានចេតនាដកខ្លួនចេញពី INF (Treaty INF)

    BY autoadmin October 22, 2018
    រុស្ស៊ីចោទអាមេរិកថា មានចេតនាដកខ្លួនចេញពី INF (Treaty INF)

    រុស្ស៊ី៖ មន្ត្រីរុស្ស៊ីបានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ចេតនាដកខ្លួនចេញពីសន្ធិសញ្ញា INF (Treaty INF) របស់សហរដ្ឋអាមេរិក​គឺជា “ការគំរាមកំហែង” និង មានភាពគ្រោះថ្នាក់ខ្លាំងណាស់។ នេះបើយោងតាមការចេញផ្សាយរបស់វេបសាយ ស៊ិនហួរ​ ចុះយប់ថ្ងៃអាទិត្យ​ ទី២១ ខែតុលា​ ឆ្នាំ២០១៨។

    លោក​ Konstantin Kosachev ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានសរសេរនៅលើបណ្តាញហ្វេសប៊ុកថា មកដល់ពេលនេះគឺមិនមានវិធានការជាផ្លូវការណាមួយ ត្រូវបានគេយកមកពិចារណាទៅលើចេតនាដកខ្លួនចេញពីសន្ធិសញ្ញា INF (Treaty INF) របស់អាមេរិកនោះទេ។ លោកបាននិយាយបន្តថាវាជាការប៉ុនប៉ងគំរាមកំហែងជាជាងការអនុវត្តច្បាប់របស់លោក​ Donald Trump

    គួររំឮកផងដែរថាកាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីការដកខ្លួនចេញពីសន្ធិសញ្ញា INF ដោយសារតែការរំលោភលើកិច្ចព្រមព្រៀងរបស់រុស្ស៊ី។

    សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៨៧ រវាងសហភាពសូវៀត និងសហរដ្ឋអាមេរិកលើការលុបបំបាត់មីស៊ីលចម្ងាយមធ្យមនិងខ្លីរបស់ខ្លួន។​ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះគេឃើញថាអាមេរិក និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកលើបញ្ហាគ្រប់គ្រងអាវុធរវាងប្រទេសទាំងពីរ៕

    អត្ថបទ៖ លីដា

    ប្រភព៖ ស៊ីនហួរ

    Share This Post: