ពូកែបោកមែន! បោកទាំងនគរបាលទៀតបានលុយរាប់ម៉ឺនដុល្លារ រឿងធានារត់ការចូលក្របខណ្ឌនគរបាល
កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅចំណុច wing វីងវេរ លុយ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាប សហការជាមួយ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។ ជនរងគ្រោះ ឈ្មោះ ឱម សុផាត ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិពាមជំនីកឃុំកំពង់ហ្លួងស្រុកពញាឭ ខេត្តកណ្តាល មុខរបរ នគរបាល។ ជនសង្ស័យ ឈ្មោះ ម៉ាច បញ្ញា បានប្រើក្លែងជាឈ្មោះ (លឹម សក្ខណា) ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្ពានខ្ពស់សង្កាត់គីឡូ៦ ខណ្ខឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ (មិនពិតប្រាកដ) អ្នកសារពត៌មាន។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩ និង១០នាទីជនសង្ស័យបានប្រើក្លែងជាឈ្មោះ (លឹម សក្ខណា) បានទូរស័ព្ទមកជនរងគ្រោះសុំឲ្យជួយជំរុញប៉ុស្ដិ៍ឲ្យជួយចុះហត្ថលេខាធ្វើសៀវភៅគ្រួសារសម្រាប់ឲ្យក្មួយ ចូលក្របខណ្ឌនគរបាល ក្រោយបន្តិចក៏បានសួរនាំឈ្មោះ ឱម សុផាត រឿងកូនចៅមានការងារធ្វើហើយឫនៅ? ហើយឈ្មោះ ឱម សុផាត ឆ្លើយវិញថា៖ មិនទាន់មានទេ ព្រោះប្រឡងបាក់ឌុបធ្លាក់ ហើយឈ្មោះ ម៉ាច បញ្ញា នេះឆ្លើយតបវិញថា មិនអីទេបើចង់ចូល ធ្វើការ
ងារនគរបាលក្របខណ្ឌក្រសួងមហាផ្ទៃ ខ្ញុំអាចជួយកូនបងបាន ព្រោះខ្ញុំជាទីប្រឹក្សារបស់ឯកឧត្តម ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ គេឲ្យអទិភាពជាង៣០នាក់សម្រាប់បំពេញក្របខណ្ឌ សម្រាប់បង បើចង់ចូល ខ្ញុំយកតែ ១.៥០០ ដុល្លារទេ ហើយបើបងមានបងប្អូនកូនក្មួយណាចង់ចូលក្របខណ្ឌត្រូវចំណាយ ម្នាក់៣.០០០ដុល្លារ ដោយមិនបាច់ប្រឡង គឺជាប់ដោយស្វ័យប្រវត្តិ។ ក្រោយមកខ្ញុំក៏បានផ្ញើរលុយចំនួន ១.៥០០ដុល្លារ តាមវីងនៅកំពង់ហ្លួងតាមរយៈលេខ ០១៧.៤២៩៣៩៦ សម្រាប់កូនខ្ញុំ។
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ខ្ញុំក៏ផ្ញើរលុយចំនួន២.៥០០ដុល្លារទៀតតាមរយៈលេខដដែល និងកន្លែងដដែលជាចំណែករបស់ប្អូនស្រីឈ្មោះ ឱម សុផាត ឈ្មោះ យន ថារី សម្រាប់ឲ្យកូនចូលក្របខណ្ឌនគរបាល ហើយនៅថ្ងៃដដែលនោះ ឈ្មោះ ម៉ាច បញ្ញា បានតេមកដោយនិយាយថា អាណិតឈ្មោះ ឱម សុផាត ចង់រាប់អានជាបងប្អូនថានឹងសន្យាឲ្យឡានកាមរី ឆ្លាមស៊េរី ឆ្នាំ២០០០ មួយគ្រឿងមកឲ្យ តែសុំឲ្យឈ្មោះ ឱម សុផាត ចេញតែថ្លៃសំបកកង់ និងកាត់ឈ្មោះចំនួន ៥លានរៀលបានហើយ ព្រោះឡានគេឲ្យខ្ញុំដែរទើបឈ្មោះឱម សុផាត បានផ្ញើរលុយចំនួន ១.២៥០ដុល្លារ តាមរយៈលេខដដែល។ នៅរសៀលថ្ងៃដដែល ឈ្មោះ ឱម សុផាត និងឈ្មោះ សេង គន្ធា បានផ្ញើរលុយចំនួន២.៦០០ដុល្លារទៅឲ្យឈ្មោះ ម៉ាច បញ្ញា ដើម្បីឲ្យកូនបានចូលក្របខណ្ឌនគរបាលដែរ។ នៅថ្ងៃទី១៣ ខែឆ្នាំដដែល វេលាម៉ោង៧.៤០នាទី ឈ្មោះ ឱមសុផាត និងឈ្មោះ ទូច វណ្ណះ ក៏បានផ្ញើរលុយចំនួន៣.១០០ដុល្លារ ទៅឲ្យឈ្មោះ ម៉ាច បញ្ញា ដដែល។ នៅថ្ងៃដដែល ឈ្មោះ ឱម សុផាត និងឈ្មោះ ឌន ណារិន ក៏បានផ្ញើរ លុយចំនួន២.១០០ដុល្លារ ទៅឲ្យឈ្មោះខាងលើទៀត។

នៅថ្ងៃដដែលនោះដែរ ឈ្មោះ ឱម សុផាត និងឈ្មោះ សេង គន្ធី ក៏បានផ្ញើរលុយចំនួន៣.៤០០ដុល្លារ ទៅឲ្យឈ្មោះម៉ាច បញ្ញា និងតាមរយៈលេខដដែលទាំងអស់។
ទើបល្ងាចថ្ងៃខែឆ្នាំដដែល ឈ្មោះ ម៉ាច បញ្ញា បានប្រាប់ឈ្មោះ ឱម សុផាត ប្រមូលអ្នក ដែលត្រូវធ្វើការនេះមកជួបជុំគ្នានៅផ្លូវកែងសំណាក់រូបសេះ ដើម្បីមកប្រកាសបញ្ចូលក្របខណ្ឌក្រសួងមហាផ្ទៃ តែដោយចាំយូរពេកឈ្មោះ ឱម សុផាត ក៏ខល ទូរស័ព្ទទៅឈ្មោះ ម៉ាច បញ្ញា ទាំង២ប្រព័ន្ធមិនចូល ទើបដឹងថាចាញ់បោកគេ ។ សរុបទឹកលុយទាំងអស់ដែលឈ្មោះ ឱម សុផាត ផ្ញើរឲ្យឈ្មោះ ម៉ាច បញ្ញា ចំនួន ១៧.៣៥០ដុល្លារ។ ទើបនៅថ្ងៃទី ១៥ ខែឆ្នាំដដែល ឈ្មោះ ឱម សុផាត បានមកដាក់ពាក្យបណ្តឹង នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ លទ្ធផលស្រាវជ្រាវ ស៊ើបអង្កេត តាមរយៈការងារជំនាញ និងការអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន តាមចម្លើយសារភាព របស់ឈ្មោះ ម៉ាច បញ្ញា (ជនសង្ស័យ) កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៩.១០នាទីខ្លួនបានដើរតួជាឈ្មោះ លឹម សក្ខណា បានទូរស័ព្ទមកឈ្មោះ ឱម សុផាត សុំឲ្យជួយជំរុញប៉ុស្ដិ៍ឲ្យជួយចុះហត្ថលេខាធ្វើសៀវភៅគ្រួសារសម្រាប់ឲ្យក្មួយចូលក្របខណ្ឌនគរបាល ក្រោយបន្តិចក៏បានសួរនាំឈ្មោះ ឱម សុផាត រឿងកូនចៅមានការ
ងារធ្វើហើយឬនៅហើយឈ្មោះ ឱម សុផាត ឆ្លើយវិញថា មិនទាន់មានទេព្រោះប្រឡងបាក់ឌុបធ្លាក់ ហើយឈ្មោះ ម៉ាច បញ្ញា នេះឆ្លើយតបវិញថា មិនអីទេបើចង់ចូលធ្វើ
ការនគរបាលក្របខណ្ឌក្រសួងមហាផ្ទៃ ខ្ញុំអាចជួយកូនបងបាន ព្រោះខ្ញុំជាទីប្រឹក្សារបស់ឯកឧត្តម ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ គេឲ្យអទិភាពជាង៣០នាក់សម្រាប់បំពេញក្របខណ្ឌ សម្រាប់បង បើចង់ដាក់កូនចូលខ្ញុំយកតែ ១.៥០០ដុល្លារទេ ហើយបើបងមានបងប្អូនកូនក្មួយណាចង់ចូលក្របខណ្ឌត្រូវចំណាយម្នាក់ ៣.០០០ដុល្លារ ដោយមិនបាច់ប្រឡង គឺជាប់ដោយស្វ័យប្រវត្តិ។
នៅថ្ងៃដដែលនោះ ឱម សុផាត បានផ្ញើរលុយឲ្យឈ្មោះ ម៉ាច បញ្ញា ចំនួន ១.៥០០ដុល្លារ តាមរយៈវីង ឲ្យមកលេខ ០១៧៤២៩៣៩៦ ។ ក្រោយមកនៅថ្ងៃ ១២ និង ថ្ងៃ ១៣ ខែ ឆ្នាំ ដដែលឈ្មោះ ឱម សុផាត បានផ្ញើរលុយឲ្យឈ្មោះ ម៉ាច បញ្ញា ជាបន្តបន្ទាប់សរុបទាំងអស់ ១៧.៣៥០ដុល្លារ ស្មើរនិងចំនួន ០៦នាក់ចូលក្របខណ្ឌ។ ហើយឈ្មោះ ម៉ាច បញ្ញា តែងតែនិយាយអួតអ្នកជិតខាងថាខ្លួនជានគរបាលក្រុង ។ តាមចម្លើយសារភាពបន្តទៀតថា ខ្លួនធ្លាប់ឆបោកគេបានចំនួន ៣ដងមកហើយ៖ លើកទី ១ កាលពីអំឡុងចុងឆ្នាំ
២០១៧ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់ឆបោក នគរបាលនៅស្រុកខ្សាច់កណ្ដាលបានចំនួន ២.០០០ដុល្លារ លើកទី ២ មុនចូលឆ្នាំខ្មែរ ឆ្នាំ ២០១៨ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់ឆបោក នគរបាលនៅស្រុកបារាយ៍ ខេត្តកំពង់ធំ បានចំនួន ៥.០០០ដុល្លារ និងលើកទី ៣ អំឡុងខែ ៧ ឆ្នាំ២០១៨ ឈ្មោះ ម៉ាច បញ្ញា ធ្លាប់ឆបោក នគរបាលនៅផ្សារដំដែក ខេត្តសៀមរាប បានចំនួន ៧.០០០ដុល្លារករណីនេះ សមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី៕








