កីឡា

សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាថ្ងៃទី 2 ដើម្បីត្រៀមប្រកួតជាមួយនឹងក្លឹបរបស់លីគកំពូលហ្វូតសាលថៃនៅក្នុងថ្ងៃស្អែកនេះ

BY
Khmernote Media
October 23, 2018

នាព្រឹកថ្ងៃទី 23 ខែតុលា នេះក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានប្រមូលគ្នាហ្វឹកហាត់លើកទី 2 ដើម្បីឲ្យសម្របខ្លួននឹងទីលានសម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិជាមួយនឹងក្លឹបរបស់លីគកំពូលថៃនៅថ្ងៃស្អែក។

ការហ្វឹកហាត់ថ្ងៃទី 2 របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាគឺធ្វើឡើងនៅក្នុងទីលាន Phuti Anan Stadium ដែលជាកីឡដ្ឋានរបស់ក្លឹប Rachanavy ដដែលដើម្បីសម្របខ្លួននឹងទីលាន ជាពិសេសការផ្ដល់យុទ្ធសាស្រ្ដនិងលំហាត់បច្ចេកទេសសម្រាប់ការប្រកួតមិត្តភាពជាមួយនឹងក្លឹប Rachanay ដែលកំពុងប្រកបអាជីពក្នុងលីគកំពូលហ្វូតសាលថៃនៅវេលាម៉ោង 3:00 រសៀលថ្ងៃទី 24 ខែតុលា ស្អែកនេះ។ គោលដៅរបស់សហព័ន្ធកីឡាហ្វូតសាលកម្ពុជាដែលនាំយកកីឡាករជម្រើសជាតិហ្វូតសាលកម្ពុជាមកហ្វឹកហាត់បោះជំរុំនៅឯប្រទេសថៃនេះគឺសម្រាប់ត្រៀមការប្រកួតថ្នាក់អាស៊ាន AFF Futsal Championship 2018 ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងថ្ងៃទី 5-11 ខែវិចិ្ឆកា ខាងមុខនេះ។ ខាងក្រោមនេះគឺជាទិដ្ឋភាពនិងសមត្ថភាពទាំងស្រុងរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាក្នុងការហ្វឹកហាត់ថ្ងៃទី 2។







បុត្រ

Share This Post: