ស្តែងខ្លាំងណាស់! ដាច់ជណ្តើរយន្តនៅអ៊ីតាលី រអិលចាក់មនុស្សចោលរអួករណែល របួសរាប់សិបនាក់ (មានវីដេអូ)
អ៊ីតាលី៖ ឧបទ្ទវហេតុគ្រោះថ្នាក់ដាច់ជណ្តើរយន្តនៅក្នុងស្ថានីយរថភ្លើងក្រោមដីទីក្រុងរ៉ូមមួយបានធ្វើឱ្យមនុស្សរងរបួសធ្ងន់ និងស្រាលរាប់សិបនាក់ ដែលភាគច្រើនពួកគេទាំងនោះរងរបួសជើង។ នេះបើតាមការរាយការណ៍របស់ BBC ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ ព្រឹកនេះ។ អ្នកនាំពាក្យបានប្រាប់ថា ហេតុការណ៍នេះបានកើតឡើងនៅពេល ដែលក្រុមអ្នកគាំទ្រ CSKA Moscow មួយក្រុមកំពុងតែចុះទៅស្ថានីយរថភ្លើងក្នុងបំណងទៅចូលរួមការប្រកួតក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ជាមួយនឹង Roma។
ក្នុងនោះផងដែរស្ថានទូតរុស្ស៊ីនៅអ៊ីតាលីបានប្រកាសថា ជនរងគ្រោះបានកើតឡើងដល់ទៅ ៣០នាក់។ សាក្សីក្នុងកន្លែងកើតហេតុបាននិយាយប្រាប់ប៉ូលិសថា គ្រោះថ្នាក់ដាច់ជណ្តើរយន្តនេះគឺដោយសារក្រុមអ្នកគាំទ្រទាំងនោះច្រៀង និង លោតទន្ត្រាំលើជណ្តើរយន្ត ដែលជាហេតុធ្វើឱ្យដាច់ និង បណ្តាលឱ្យគ្រោះថ្នាក់បែបនេះ៕


https://www.facebook.com/sydneymorningherald/videos/165720617706229/
អត្ថបទ៖ លីដា
ប្រភព៖ BBC