ចិនសម្ពោធស្ពានដែលវែងជាងគេបំផុតលើពិភពលោករបស់ខ្លួនជាស្ថាពរ
ហុងកុង៖ ស្ពានឆ្លងកាត់សមុទ្រដែលវែងជាងគេបំផុតលើពិភពលោកមានប្រវែង ៥៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីចិនដីគោកនិងម៉ាកាវ ទៅ ហុងកុង នឹងបើកនៅថ្ងៃពុធនេះស្ថាពរ ក្រោមការចូលរួមសម្ពោធដោយលោកប្រធានាធិបតី ស៊ីជីនពីង ដែលផ្តល់នូវសក្តានុពលសំខាន់មួយសម្រាប់ចក្ខុវិស័យតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រ Greater Bay របស់ចិន។
បណ្តាញស្ពាន រូងក្រោមដី និងកោះសិប្បនិម្មិត ត្រូវបានភ្ជាប់គ្នាជាមួយនឹងទីក្រុង ហ្ស៊ូអ៊ី ម៉ាកាវ និងកោះឡានតា ដែលជាកោះទៅកាន់ព្រលានយន្តហោះអន្តរជាតិហុងកុង។ គម្រោងនេះត្រូវបានចំណាយអស់ជាង ១០០ ពាន់លានយ័ន (១៤,៤ពាន់លានដុល្លារ) ដែលវាអាចកាត់បន្ថយពេលវេលាធ្វើដំណើរតាមផ្លូវទឹកពីហ្ស៊ូអ៊ី និងហុងកុងពីប្រហែល ៤ម៉ោងមកត្រឹម ៤៥នាទី។
បន្ទាប់ពីមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាន់តែខ្លាំងក្លានោះ ចិនសង្ឃឹមថានឹងធ្វើឱ្យក្រុមហ៊ុនធំៗដូចជា៖ក្រុមហ៊ុនបច្ចេកវិទ្យា Shenzhen ក្រុមហ៊ុនឧស្សាហកម្មរថយន្ត Guangzhou និង ធានាគារហិរញ្ញវត្ថុផ្សេងៗ ស្ថិតនៅកាន់តែជិតគ្នាដោយបង្កើតឱ្យមានមធ្យោបាយធ្វើដំណើរផ្សេងៗ ជាក់ស្តែងចិនក៏បានបើកឱ្យមាន



ប្រភព៖ asia.nikkei