ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាប្រកួតមិត្តភាពចាញ់ក្លឹប Rachanavy FC របស់ប្រទេសថៃដោយលទ្ធផល 5-1
- October 25, 2018
ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្លឹបរបស់ប្រទេសថៃ Rachanavy FC ដែលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានបរាជ័យក្នុងលទ្ធផល 5-1 នៅឯកីឡដ្ឋាន Phuti Anan ដែលជាកីឡដ្ឋានផ្ទាល់របសក្លឹប Rachanavy FC ស្ថិតនៅក្នុងទីក្រុងបាងកកប្រទេសថៃ។
ការប្រកួតដកស្រង់បច្ចេកទេសរបស់ក្រុមជម្រើសជាតិហ្វូតកម្ពុជាកាលពីម្សិលមិញនេះគឺជាការប្រកួតមិត្តភាពលើកដំបូងរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ហើយការប្រកួតនេះគ្រាន់ជាការប្រកួតដកស្រង់បទពិសោធន៍តែប៉ុណ្ណោះ មុនក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាចេញដំណើរទៅប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 នៅប្រទេសឥណ្ឌូនេស៊ីខាងមុខនេះ។ កត្តាដោយចាញ់គឺដោយសារតែគឺដោយសារក្លឹបហ្វូតសាលរបស់ថៃគឺមានការលេងស៊ីចង្វាក់គ្នាល្អ ខណៈដែលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាទើបតែប្រមូលផ្ដុំគ្នាហ្វឹកហាត់បានប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ជាពិសេសក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាមិនទាន់ស្និតនឹងទីលាន។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានៅតែរក្សាវប្បធម៌របស់ខ្លួនដដែល ដោយធ្វើការសំពះក្រោយពេលបញ្ចប់ការប្រកួត។
ក្នុងថ្ងៃនេះផងដែរក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានឹងធ្វើការប្រកួតមិត្តភាពម្ដងទៀតជាមួយនឹងក្លឹប SamutSakhon University របស់ប្រទេសថៃនៅឯកីឡដ្ឋាន Phuti Anan Stadium នាម៉ោង 3:00 រសៀល។
បុត្រ
- Share This Post:










