ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាអ៊ឺរ៉ុបបោះឆ្នោតហាមឃាត់លែងឲ្យប្រើប្រាស់ប្លាស្ទិកប្រភេទនេះទៀតហើយ

    BY autoadmin October 25, 2018
    សភាអ៊ឺរ៉ុបបោះឆ្នោតហាមឃាត់លែងឲ្យប្រើប្រាស់ប្លាស្ទិកប្រភេទនេះទៀតហើយ

    កាលពីថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨​ ថ្មីៗនេះសភាអ៊ឺរ៉ុបបានធ្វើការបោះឆ្នោតក្នុងការហាមឃាត់លើការប្រើប្រាស់ជ័រប្លាស្ទិកប្រភេទប្រើបានតែមួយដងដូចជា៖ បំពង់បឺត និងស្លាបព្រាជ័រ -ល-។ សហគមន៍អ៊ឺរ៉ុបចំនួន ២៨ ប្រទេសបានស្នើឱ្យមានការហាមឃាត់វត្ថុទាំងនោះ ដោយសារ ៧០ភាគរយនៃកាកសំណល់ទាំងនោះត្រូវបានគេបោះចោលទៅក្នុងមហាសមុទ្រ និងឆ្នេរសមុទ្រ ហើយការបោះឆ្នោតហាមឃាត់នោះទទួលបានសន្លឹកឆ្នោតគាំទ្រ ៥៧១សម្លេង, ប្រឆាំង ៥៣សម្លេង និង​ស្រប ៣៤សម្លេង។

    ការបោះឆ្នោតនេះបានធ្វើឱ្យសហគមន៍អ៊ឺរ៉ុបនឹងក្លាយជាអ្នកដឹកនាំការហាមឃាត់លើការប្រើប្រាស់ប្លាស្ទិកដំបូងគេជាសាកល ហើយអ្នកគាំទ្រទាំងអស់នោះចង់ឱ្យច្បាប់ហាមឃាត់ប្លាស្ទិកនេះចូលជាធរមាននៅឆ្នាំ ២០២១ ខាងមុខ និងត្រូវតែអនុម័តឱ្យបានទាំងអស់គ្នា។​ ក្រៅពីនេះការហាមឃាត់ដបភេសជ្ជៈ និងសារធាតុប្លាស្ទិកផ្សេងទៀត នឹងត្រូវប្រមូលផ្តុំដោយឡែក និងកែច្នៃឡើងវិញក្នុងអត្រា ៩០ភាគរយ នៅឆ្នាំ ២០២៥ ។

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: