ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិននឹងមិនព្រមបោះបង់ចោលកោះតៃវ៉ាន់នោះទេ ទោះបីជាអាមេរិកជ្រៀតជ្រែកយ៉ាងណាក៏ដោយ

    BY autoadmin October 25, 2018
    ចិននឹងមិនព្រមបោះបង់ចោលកោះតៃវ៉ាន់នោះទេ ទោះបីជាអាមេរិកជ្រៀតជ្រែកយ៉ាងណាក៏ដោយ

    ប្រទេសចិន៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិនលោក Wei Fenghe បានប្រកាសថា ប្រទេសចិននឹងមិនបោះបង់ចោលកោះតៃវ៉ាន់ ដែលពួកគេបានអះអាងថា ជារបស់ខ្លួន ឬវិវាទនៃដែនសមុទ្រចិនខាងត្បូងជាដាច់ខាត ទោះបីជាមានការយារយីជាបន្តបន្ទាប់ពីអាមេរិកមកលើយោធារបស់ខ្លួនក៏ដោយ នេះបើយោងតាមវេបសាយ CNBC ចុះព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ២០១៨នេះ។

    ប្រទេសចិនកាន់តែក្តៅស្លិកត្រចៀក ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើយោធារបស់ខ្លួន ដោយសារតែពួកគេបានទាក់ទងទិញអាវុធពីប្រទេសរុស្ស៊ី។​ យ៉ាងណាមិញប្រទេសចិនក៏បានសម្តែងការព្រួយបារម្ភអំពីការដកខ្លួនរបស់អាមេរិកចេញពីសន្ធិសញ្ញា INF (Treaty INF) ដោយសារតែការរំលោភលើកិច្ចព្រមព្រៀងរបស់រុស្ស៊ីផងដែរ។ ផ្ទុយទៅវិញប្រទេសចិនមិនមែនជាភាគីនៃសន្ធិសញ្ញានោះទេប៉ុន្តែលោកប្រធានីធិបតី Donald Trump បាននិយាយថាចិនក៏ជាចំណែកនេះការសម្រេចដកខ្លួនចេញពី INF (Treaty INF) របស់អាមេរិកដែរ។

    កាលពីថ្ងៃចន្ទថ្មីៗនេះ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងពីរគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកទីពីរនៅក្នុងឆ្នាំនេះ។ ចំណែកទំនាក់ទំនងរវាងចិននិងតៃវ៉ាន់បានដុនដាបយ៉ាងខ្លាំងក្រោយពេលលោកស្រីប្រធានាធិបតី Tsai Ing-wen នៃគណបក្សអភិវឌ្ឍន៍ប្រជាធិបតេយ្យឯករាជ្យបានទទួលអំណាចនៅក្នុងឆ្នាំ ២០១៦។

    អត្ថបទ៖ លីដា

    ប្រភព៖ CNBC

    Share This Post: