ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋី Ramit Sethi៖ មុនសម្រេចចិត្តទិញផ្ទះត្រូវសួរខ្លួនឯង២សំនួរនេះសិន

    BY Khmernote Media October 31, 2018
    មហាសេដ្ឋី Ramit Sethi៖ មុនសម្រេចចិត្តទិញផ្ទះត្រូវសួរខ្លួនឯង២សំនួរនេះសិន

    មនុស្សគ្រប់គ្នាតែងមានក្តីស្រមៃចង់ទិញផ្ទះផ្ទាល់ខ្លួន បើទោះបីជាពួកគេមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក៏ដោយ ហើយដើម្បីសម្រេចក្តីស្រមៃមួយនេះអ្នកខ្លះបានសម្រេចទិញផ្ទះដោយធ្វើការបង់រំលស់ជាមួយនឹងធនាគារ ឬខ្ចីប្រាក់ពីប្រភពណាមួយមកបន្ថែម និងត្រូវសងត្រលប់ទៅវិញក្នុងរយៈពេលយ៉ាងយូរ។ ជុំវិញបញ្ហានេះលោក Ramit Sethi បានថ្លែងទៅកាន់ប្រជាពលរដ្ឋអាមេរិកថា រាល់ការទិញផ្ទះមិនមែនសុទ្ធតែជម្រើសល្អនោះទេ។ លោក Ramit Sethi ដែលបានក្លាយជាសេដ្ឋីតាមរយៈការវិនិយោគ, ជាអ្នកនិពន្ធសៀវភៅ “I will teach you to be rich”, និងជាស្ថាបនិកវេបសាយ GrowthLab.com បានបញ្ជាក់ថា ពេលខ្លះការទិញផ្ទះអាចជាបញ្ហាទៅវិញជាពិសេសគឺសម្រាប់អ្នកទិញផ្ទះលើកដំបូងតែម្តង។

    ការទិញផ្ទះពេលខ្លះវាបានបន្ថែមការចំណាយដូចជា ការប្រាក់ដែលខ្ចីពីធនាគារ និងការបង់ពន្ធផ្ទះជាដើម ខណៈប្រជាពលរដ្ឋមួយចំនួនអាចនៅផ្ទះជួល ដែលមានតម្លៃទាប ហើយអាចសន្សំលុយទុកបានមួយចំនួន។ លោកបានបញ្ជាក់ថា មុនពេលទិញផ្ទះលោកអ្នកគួរសួរខ្លួនឯងថា​ តើការទិញផ្ទះពិតជាចាំបាច់ខ្លាំងដែរឬទេនៅពេលនេះ? តើវាជាការវិនិយោគដ៏ល្អបំផុតមួយដែរឬទេ? បើអត់ទេ អ្នកគួរនៅផ្ទះជួលសិន ហើយសន្សំលុយសម្រាប់វិនិយោគផ្សេងៗ ដូចជាការទិញភាគហ៊ុនជាដើមដែលអាចចំណេញក្នុងពេលខាងមុខ ហើយរង់ចាំឱកាសល្អចាំទិញផ្ទះនៅពេលក្រោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ cnbc

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay